Connect with us

កូវីដ-១៩

កម្លាំង​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​ឧ​ត្ត​រ​មានជ័យ បន្ត​អនុវត្ត​បទបញ្ជា​ចូលរួម​ការពារ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

ឧ​ត្ត​រ​មានជ័យ​ ៖ នៅ​ល្ងាច​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២១ លោក​ឧត្ដមសេនីយ៍ទោ តន់ ញាន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ សឹក​រង​ឧ​ត្ត​រ​មានជ័យ បាន​បន្ត​ចាត់តាំង​កម្លាំង ប្រមាណ​៣៥​នាក់ សហការ​ជាមួយ​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា ប្រចាំ​ច្រក​ចំនួន​៣ គឺ​ច្រក​អូរ​ស្មាច់ ថ្ម​ដូន និង​ច្រក​ជប់​គគី និង​កងពលតូច​ដឹកជញ្ជូន​លេខ​៩៩ ត្រៀម​ដឹកជញ្ជូន​ប្រជា​ពលករ​ខ្មែរ ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ​តាម​ច្រក​អន្តរជាតិ​អូរ​ស្មាច់ និង​ប្រចាំការ ការពារ​តាម​ទីតាំង​មណ្ឌល​ច​ត្តា​ឡី​ស័ក​ទាំង​០៤​ក្នុង​ខេត្ត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គិត​ត្រឹម​ម៉ោង​១៩និង០០​នាទី​ថ្ងៃនេះ មាន​បងប្អូន​ប្រជាពលរដ្ឋ​ឆ្លងដែន​ពី​ប្រទេស​ថៃ​មកដល់​ទឹកដី​កម្ពុជា​តាម​ច្រក​អន្តរជាតិ អូរ​ស្មាច់​សរុប​ចំនួន​១២៥​នាក់ ស្រី​៥៩​នាក់ ដោយ​ក្នុងនោះ ប្រជាពលរដ្ឋ​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​មណ្ឌល ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​មាន​ចំនួន​០៦​នាក់ ស្រី​០៤​នាក់ ដោយឡែក​ប្រជាពលរដ្ឋ​ចំនួន​១១៩​នាក់ ក្នុងនោះស្រី​៥៥​នាក់​ផ្សេងទៀត បាន​ដឹកជញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​បណ្ដា​ខេត្ត​រៀងៗ​ខ្លួន​៕

ដោយ​ ៖ ​ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម