Connect with us

កូវីដ-១៩

ខេត្តកំពតរកឃើញករណីឆ្លងកូវីដ១៩ ចំនួន៥៥ នាក់

បានផុស

នៅ

រដ្ឋបាលខេត្តកំពត បាន​ប្រកាស​រកឃើញ​ករណីផ្ទុះ​ជំងឺកូវីដ​១៩ ក្នុង​ខេត្ត​កំពត​ចំនួន ៥៥ នាក់ ជា​បុគ្គលិកកាស៊ីណូ សុខ គឹមម៉េង និងប្រជាកសិករនៅក្នុងខេត្តកំពត។ ក្នុងចំណោមវិជ្ជមាន ៥៥ ករណីដែលរកឃើញថ្មី ក៏មានទារកអាយុ១ទើបតែខែផងដែរ។

រដ្ឋបាលខេត្តកំពតបញ្ជាក់ថា ក្នុងចំណោមករណីអ្នកឆ្លងចំនួន៥៥នាក់​នោះក្នុងនោះមាន​ស្រីចំនួន​១៧នាក់ជាបុគ្គលិកនិងប្រជាពលរដ្ឋដែលបានចូលទៅលេងល្បែងនៅកាស៊ីណូ សុខ គឹមម៉េង ច្រកទ្វារទ្វេភាគីតន់ហន់ស្ថិតនៅភូមិព្រែកគ្រឹសឃុំព្រែកក្រឹសស្រុកកំពង់ត្រាចខេត្តកំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពី​មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ជាច្រើន​នាក់​ ​ភូមិ​សាស្ត្រ​ច្រកទ្វារព្រំដែន រដ្ឋបាល​ខេត្តកំពត បានសម្រេច​​ផ្អាកអាជីវកម្ម កា​ស៊ី​ណូ​ នានា ដែល​ស្ថិតក្នុង​ច្រកទ្វារព្រំដែន ដូចជា​កា​ស៊ី​ណូ ច្រកទ្វារ​ទ្វេភាគី តន់​ហន់ ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច​មួយកន្លែង និង​កា​ស៊ី​ណូ​ ចំនួន​២​កន្លែង​ទៀត នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក ក្នុងភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត នៅ​រសៀល​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២១ នេះ​។​

រដ្ឋបាល​ខេត្តកំពត ក៏បាន​បិទផ្អាក​ការលក់ដូរផ្សារ​ ព្រែក​ក្រឹស រយៈពេល​១៤​ថ្ងៃ​ផង​ដែរ​៕​

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម