Connect with us

កូវីដ-១៩

បន្ទាប់​ពី​រក​ឃើញ​អ្នក​វិជ្ជ​មាន​កូវីដ១៩ រដ្ឋបាល​ខេត្តបាត់ដំបង​សម្រេច​បិទ​ខ្ទប់​ផ្ទះ​ពលរដ្ឋ​៥ខ្នង​ជា​បណ្តោះអាសន្ន

បានផុស

នៅ

បាត់ដំបង ៖ ​បន្ទាប់​ពី​បាន​រក​ឃើញ​វិជ្ជមាន​លើ​ស្ត្រី​ម្នាក់​អាយុ៧០ឆ្នាំ មាន​អាសយដ្ឋាន​ស្ថិត​នៅ​ភូមិ​ថ្ម​គោល​ត្បូង​ ឃុំ​តាពួង ស្រុកថ្មគោល ​រួច​មក​ រដ្ឋបាល​ខេត្ត​បាត់ដំបង បាន​សម្រេច​បិទ​ខ្ទប់​ទីតាំង​ផ្ទះ​ពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ចំនួន​៥ខ្នង​ ជាបណ្តោះអាសន្ន​។

ទីតាំង​ផ្ទះ​ចំនួន៥ ដែល​រដ្ឋបាល​ខេត្ត​បាន​បិទ​នោះ ស្ថិតនៅ​ចំណុច​ភូមិ​ចំនួន​០៥​ក្នុងភូមិ​សាស្ត្រ​នៃ​ឃុំ​ចំនួន​០៤​ ក្នុង​នោះ​រួមមាន ឃុំ​តា​ម៉ឺន​ចំនួន​០២​ភូមិ​០២​ខ្នង​ផ្ទះ ​,​ឃុំ​ជ្រៃ​ចំនួន​០១​ខ្នង​ផ្ទះ​, ​ឃុំ​តាពូង​០១​ខ្នង​ផ្ទះ​និង​ឃុំ​អូរ​តា​គី​០១​ខ្នង​ផ្ទះ​របស់​ស្រុក​ថ្មគោល​។

​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​ជាបណ្តោះ​អាសន្ន​នេះ​ផង​ដែរ គឺចាប់​ពីថ្ងៃទី​៣១​ខែឧសភា ឆ្នាំ​២០២១​ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​ ហើយ​រដ្ឋបាល​ស្រុក​ថ្មគោល​ត្រូវ​ហ៊ុមព័ទ្ធ​ផ្ទះទាំង​៥​ខាងលើ​នេះ ដោយ​ផ្អាក​ការ​ចេញចូល​ទីតាំង​ និង​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​ផ្ទាល់​និង​ប្រយោល​ ដើម្បីធ្វើ​ចត្តាឡីស័ក​ធ្វើ​សំណាក៕

ដោយ ៖ សៅ សារិទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម