Connect with us

កូវីដ-១៩

បន្ទាន់! មន្ត្រីរាជការ​សាលា​ខណ្ឌ​មានជ័យ​១១​នាក់ មានវិជ្ជ​មាន​កូ​វីដ​១៩

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ ​មន្ត្រីរាជការ​ដែល​បម្រើការ​ងារ​នៅ​សាលាខណ្ឌ​មានជ័យ​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​រហូតដល់​ទៅ​១១​នាក់​។

តាម​ប្រភព​ច្បាស់ការណ៍​បាន​ឲ្យ​ដឹង​នៅ​ព្រលប់​ថ្ងៃទី​៩​ ខែមិថុនា​នេះ​ថា មាន​មន្ត្រីរាជការ​ដែល​បម្រើការ​ងារ​នៅ​សាលា​ខណ្ឌ​មានជ័យ​ចំនួន​១១​នាក់​ បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​ក្នុង​នោះ​មាន​ប្រធានការិយាល័យ​អន្តរ​វិស័យ​ម្នាក់ ឈ្មោះ​ស៊ន ណា​រ៉ាត់ និង​ម្នាក់ទៀត​ជា​អ្នកបើកបរ​រថយន្ត​ឲ្យ​លោក​ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ​មួយ​រូប​ផង​ដែរ​។

ក្នុង​នោះ​ដែរ ​លោក​អភិបាលខណ្ឌ​និង​លោក លោកស្រី អភិបាលរងខណ្ឌ​ពុំ​មាន​វិជ្ជមាន​ឡើយ​។ ហើយ​ក្រៅពីនោះ ​គឺ​សុទ្ធសឹង​ជា​មន្ត្រីរាជការ​ងារ​បម្រើការ​នៅ​សាលា​ខណ្ឌ​ទាំងអស់​។ ​ចំណែក​អ្នក​មាន​វិជ្ជ​មាន​កូ​វីដ​១៩​ទាំង​១១​នាក់​ ត្រូវ​បាន​យក​ទៅ​ព្យាបាល​នៅ​ម​ជ្ឈ​ម​ណ្ឌល​កោះ​ពេជ្រ​ផងដែរ​។

មន្ត្រី​ពី​សាលា​ខណ្ឌ​បាន​បញ្ជាក់​ថា ​ចំពោះ​ដំណើរការ​រដ្ឋបាល គឺ​សាលា​ខណ្ឌ​នៅ​បន្ត​ដដែល​ដោយ​ពុំ​មាន​ឈប់សម្រាក​ឡើយ​។ ​ហើយ​អ្នក​អវិជ្ជមាន​គឺ​ត្រូវ​មក​ធ្វើ​ការងារ​ជាធម្មតា​៕

ដោយ ៖ ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៤ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៨ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម