កូវីដ-១៩
ខេត្តរតនគិរី រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៥នាក់បន្ថែមទៀត ពលរដ្ឋធ្វើដំណើរមកពីភ្នំពេញ និងខេត្តតាកែវ
រតនគិរី ៖ រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់អំពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៥នាក់ទៀត ជាអ្នកធ្វើដំណើរមកពីភ្នំពេញ និងខេត្តតាកែវ។ នេះបើតាមការចេញសេចក្តីប្រកាសព័ត៌មាន ដែលកម្ពុជាថ្មី ទទួលបាននៅល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។

ក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ចំនួន៥នាក់ រួមមាន ១- ឈ្មោះ យិន សុជាតិ ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅអចិន្ត្រៃយ៍ ភូមិថ្មគោល១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
២- ឈ្មោះ ឃួន សីហា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្ស មានទីលំនៅអចិន្ត្រៃយ៍ ភូមិថ្មគោល១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៣- ឈ្មោះ មុំ វ៉ន ភេទស្រី អាយុ៨១ឆ្នាំ មានទីលំនៅអចិន្ត្រៃយ៍ ភូមិថ្មគោល១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

៤- ឈ្មោះ ហៀង ក្រូច អាយុ៣៥ឆ្នាំ មុខរបរអ្នកបើករថយន្ត មានទីលំនៅអចិន្ត្រៃយ៍ ភូមិរំពាក់ពេន ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។
និង៥- ឈ្មោះ ណុប គា ភេទស្រី អាយុ៤១ឆ្នាំ មានទីលំនៅអចិន្ត្រៃយ៍ ភូមិតាប៉ែន ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។

បច្ចុប្បន្ន អ្នកវិជ្ជមាន និងអ្នកពាក់ព័ន្ធ ត្រូវបានបញ្ជូនទៅព្យាបាល និងធ្វើចត្តាឡីស័កនៅវិទ្យាល័យត្រពាំងក្រហម ស្ថិតនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី៕
អានពិស្តារ ៖

ដោយ ៖ វុទ្ធឦសាន
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


