Connect with us

កូវីដ-១៩

ក្មេង​កំព្រា​និង​អ្នក​មើលថែ​នៅ​មណ្ឌល​«​មែកឈើ​» ១២​នាក់​ឆ្លង​កូ​វីដ ​ខណៈ​ប្រធាន​ឆ្លង​កម្រិត​ធ្ងន់​កំពុង​ព្យាបាល

បានផុស

នៅ

ភ្នំពេញ​ ៖ កុមារ​កំព្រា​និង​អ្នក​ម្តាយ​មើលថែ​ដែល​កំ​ពុង​រស់​នៅ​ក្នុង​ម​ណ្ឌល«​មែកឈើ​»​ចំនួន​១២ នាក់​បាន​រកឃើញ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ ខណៈ​លោក ផន ផល្លា​ ដែល​ជា​ប្រធាន​ឆ្លង​កម្រិត​ធ្ងន់​កំពុង​ព្យាបាល​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផន ផល្លា បានបញ្ជាក់​ឲ្យ​ដឹង​ថា ​ក្រោយ​ធ្វើ​តេស្ត​សំណាក​បាន​រក​ឃើញ​កុមារ​កំព្រា​នៅ​មណ្ឌល​មែកឈើ​ចំនួន​១២​នាក់ ​ដែល​ពួកគាត់​ពិនិត្យ​ឃើញ​វិជ្ជមាន​កូ​វីដ​ហើយ​កំពុង​ព្យាបាល​នៅ​AWJ CAM INVESTMENT​មាន​ចំនួន​សរុប​១២​នាក់​(​កូនៗ ១០​នាក់​ម្តាយ​ថែទាំ​២​នាក់ ) ។

​ជា​មួយ​គ្នា​នេះ ​លោក​ក៏បាន​អំពាវនាវ​សប្បុរសជន​ដែរ​ថា​ សូម​ជម្រាប​ដល់​បងប្អូន​ដែល​មាន​បំណង​ចង់​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​កូនៗ​នៅ​មណ្ឌល​មែកឈើ​របស់​យើង​ដែល​ពួកគាត់​ពិនិត្យ​ឃើញ​វិជ្ជមាន​កូ​វីដ -១៩​ចំណីចំណុក​ដែល​ត្រូវការ​ដូចជា ទឹក​ផ្លែឈើ​ទឹកដោះគោ​ស្រស់ ,​ផ្លែឈើ​មួយចំនួន ,​ទឹកដោះគោ កូនក្មេង​អាយុ ១​ខួប​ជាង​ម៉ាក​Dupro 2,​ខោ​ទឹក​នោម​ក្មេង​និង​របស់​ផ្សេងៗ​ដែល​បងប្អូន​គិតថា​ចាំបាច់ សម្រាប់​ពួកគាត់​ផង​ចុះ​។​

​សូម​មេត្តា​ផង​ចុះ​បុគ្គលិក​របស់​មណ្ឌល​ត្រូវ​ជាប់​នៅ ក្នុង​មណ្ឌល​ពុំ​អាច​ចេញ​ឬ​ចូល​នោះ​។ ​ទីតាំងនៅ​បណ្តោយ​វិថី​ផ្សារ​ដែក​កែង​មហាវិថី​ព្រះ​មុ​នី្ន​វង្ស​។​ សូម​បញ្ជាក់​ថា ​លោក ផន ផល្លា ប្រធាន មូលនិធិ សប្បុរសធម៌​( គយ ក )​និង​ជា​ប្រធាន​មណ្ឌល មែកឈើ​ដែល​ជា​មណ្ឌល​ជួយ​ដល់​កុមារ​កំព្រា​បានប្រកាស​កាលពី​ថ្ងៃទី​២៧​ខែមិថុនា​ថា​ លោក​បាន​ឆ្លង​កូ​វីដ​-១៩ កម្រិត​ធ្ងន់ធ្ងរ​ដោយ​លោក​ពិនិត្យ​៤​លើក​ទើប​រក​ឃើញ​វិជ្ជមាន​កូវ​-១៩៕

ដោយ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម