Connect with us

កូវីដ-១៩

១៥ កន្លែងដែលអ្នកធ្លាប់ចូល ត្រូវប្រុងប្រយ័ត្នមានផ្សារទំនើប និងវត្តព្រះសង្ឃផង

បានផុស

នៅ

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបង្ហាញទីតាំង និងអ្នកជំងឺកូវីដ១៩ទាំង ១៥ ករណី ជាប់ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩។

១. ប្ដីប្រពន្ធ វ័យក្មេង ១គូ បានសម្រេចចិត្តទៅធ្វើតេស្ត និងទទួលបានលទ្ធផល វិជ្ជមាន កូវីដ១៩ បន្ទាប់ពីបានដឹងថា អ្នកលក់នៅ ផ្សារដើមឫស្សី ដែលខ្លួនតែងតែទៅទិញម្ហូប ជារៀងរាល់ថ្ងៃនោះ បានឆ្លង កូវីដ១៩។

២. អ្នកជំងឺកូវីដ១៩ ម្នាក់តែងតែទៅទិញម្ហូប នៅផ្សាររន្ទះបាញ់ សូមពាក់ម៉ាស រក្សាគម្លាត។

៣. អ្នកជំងឺ កូវីដ១៩ ២នាក់ បានចូលទៅមើលផលិតផលលក់បញ្ចុះតម្លៃ នៅហាង​ LYN សាខា ផ្សារទំនើប AEON​ 1 ដែលមានទីតាំងស្ថិតនៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៤. អ្នកជំងឺកូវីដ១៩ ចំនួន ២ នាក់បានទៅទិញទំនិញមួយចំនួននៅ ផ្សារទំនើប ​ឡាក់គី ​(Lucky Supermarket) សាខាផ្សារទំនើប​ Mid Town ដែលមានទីតាំងស្ថិតនៅផ្លូវលេខ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុ។

៥. ហាង​លក់សម្ភារៈ​ ហុង កុង សាខា​ សាលាបាក់ទូក ដែលមានទីតាំងស្ថិតនៅ សង្កាត់វាលវង់ ខណ្ឌ៧មករា។ នៅថ្ងៃទី២៤ ខែមិថុនា​ ឆ្នាំ២០២១​ ចាប់ពីម៉ោង ០៩៖៣០ ដល់ ១០៖០០ អ្នកជំងឺ កូវីដ១៩ មានគ្នា ២នាក់ បានចូលទៅទិញសម្ភារៈមួយចំនួន នៅទីតាំងខាងលើនេះ។

៦. ហាង Jelly Bunny សាខា ផ្សារទំនើប AEON​ 1 ទីតាំងស្ថិតនៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី២២ ខែមិថុនា​ ឆ្នាំ២០២១​ ចាប់ពីម៉ោង ១៧៖០០ ដល់ ១៧៖៤០។ អ្នកជំងឺ កូវីដ១៩ មានគ្នា ២នាក់ បានចូលទៅមើលផលិតផលលក់បញ្ចុះតម្លៃ។

៧. អ្នកជំងឺកូវីដ១៩ ម្នាក់បានប្រាប់ថា គាត់តែងតែទៅទិញម្ហូបនៅ ផ្សារកាប់គោ នៅពេលល្ងាច។

៨. ហាង​ Charles & Keith សាខា ផ្សារទំនើប AEON​ 1 ដែលមានទីតាំងស្ថិតនៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី២២ ខែមិថុនា​ ឆ្នាំ២០២១​ ចាប់ពីម៉ោង ១៧៖០០ ដល់ ១៧៖៤០។ អ្នកជំងឺ កូវីដ១៩ មានគ្នា ២នាក់ បានចូលទៅមើលផលិតផលលក់បញ្ចុះតម្លៃ នៅទីតាំងខាងលើនេះ។

៩. ហាង​ Pedro សាខា ផ្សារទំនើប AEON​ 1 ដែលមានទីតាំងស្ថិតនៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី២២ ខែមិថុនា​ ឆ្នាំ២០២១​ ចាប់ពីម៉ោង ១៧៖០០ ដល់ ១៧៖៤០។ អ្នកជំងឺ #កូវីដ១៩ មានគ្នា ២នាក់ បានចូលទៅមើលផលិតផលលក់បញ្ចុះតម្លៃ នៅទីតាំងខាងលើនេះ។

១០. បុគ្គលិកធ្វើការនៅ ស្ថានីយ៍ទូរទស្សន៍ ប៉ុស្តិ៍លេខ ៥ (TV5) ខាងផ្នែកកាត់ត សរុបចំនួន ២ នាក់ បានឆ្លងមេរោគ កូវីដ១៩! អ្នកមានដែលមានទំនាក់ទំនងជាមួយ ចាប់ពីថ្ងៃទី ១៨ ដល់ ២៥ មិថុនា។

១១. ព្រះសង្ឃ ជាច្រើនអង្គគង់នៅ វត្តកោះមេត្តាពោធិវង្ស សង្កាត់ទួលសង្កែ២ ​ខណ្ឌឫស្សីកែវ បានធ្វើតេស្ដរកឃើញ វិជ្ជមានមេរោគ កូវីដ១៩។

១២. អ្នកជំងឺ កូវីដ១៩មានគ្នា ២នាក់ បានចូលទៅហូបកាហ្វេ Enso Coffee ដែលមានទីតាំងស្ថិតនៅផ្លូវលេខ២៤០​​សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

១៣. អ្នកជំងឺកូវីដ១៩ ម្នាក់គឺជា បុគ្គលិកធ្វើការខាងផ្នែកប្រមូលលុយ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ អាក់ទីវភីភល (Active People #MicroFinance) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ២១៤ កែង ១១៣ សង្កាត់ បឹងព្រលឹត ខណ្ឌ៧មករា។

១៤. ប្រជាពលរដ្ឋ និងព្រះសង្ឃ ជិត ៤០០ នាក់ កំពុងយកសំណាក លើកទី២ នៅវត្តស្ទឹងមានជ័យ។

១៥. អ្នកជំងឺ កូវីដ១៩ ម្នាក់គឺជា បុគ្គលិកធ្វើការខាងផ្នែកគិតលុយ នៅ ភោជនីយដ្ឋាន តារា ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១៣៨ សង្កាត់វាលវង់ ខណ្ឌ៧មករា។

ប្រសិនបើលោក​អ្នកបានទៅ ឬ មានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២១ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម