កូវីដ-១៩
អាវុធហត្ថបន្តអំពាវនាវដល់អ្នកធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩ ហើយសូមកុំគេចវេសដែលប្រឈមនឹងការផ្ដន្ទាទោស
អាវុធហត្ថរាជធានីភ្នំពេញនាល្ងាចថ្ងៃទី០៤ កក្កដា ឆ្នាំ២០២១នេះសូមធ្វើការអំពាវនាវម្ដងទៀតដល់បងប្អូនប្រជាពលរដ្ឋដែលមាន ក្រុមគ្រួសារ វិជ្ជមានជំងឺកូវីដ-១៩ ក៏ដូចជា សាម៉ីខ្លួនដែលវិជ្ជមានជំងឺកូវីដ-១៩ ផ្ទាល់ សូមចូលរួមអនុវត្តតាមវិធានការព្យាបាល របស់ក្រសួងសុខាភិបាល ដោយការ អត់ធ្មត់ក្នុងរយៈពេលខ្លី ដើម្បីឲ្យជាសះស្បើយ ប្រសើរជាងរត់គេចដែលអាចនាំទុក្ខដល់សុខភាពខ្លួនផង នាំទុក្ខដល់អ្នក ដ៏ទៃក្នុង ក្រុមគ្រួសារនិងសហគមន៍ផង។

លើសពីនេះទៀត ត្រូវមានទោសទណ្ឌ ជាប់ពន្ធនាគាររយៈពេលវែងផងដែរគឺពី១ទៅ៥ឆ្នាំឯណោះ។ ការអំពាវនាវនេះធ្វើឡើងនៅល្ងាចថ្ងៃទី០៤កក្កដាឆ្នាំ២០២១ក្រោយពីមានបុរសជនជាតិស្បែកខ្មៅម្នាក់ឈ្មោះ Eberechi ogwuie ភេទប្រុស អាយុ៤៥ឆ្នាំ រឹងទទឹង និងព្យាយាមគេចវេស មិនព្រមទៅទទួលការព្យាបាល បន្ទាប់ពីបានតេស្តឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅទីតាំងព្រះវិហារយ៉េស៊ូ ផ្លូវវេងស្រេង ស្ថិតក្នុងភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។
មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថា បុរសជនជាតិស្បែកខ្មៅម្នាក់ ធ្វើតេសឃើញវិជ្ជមានជំងឺកូវីដ-១៩ហើយបាន ព្យាយាមគេចវេស ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយក្រុមគ្រូពេទ្យក្រសួងសុខាភិបាល បង្ខំឲ្យឡើងរថយន្ត ដើម្បីយកទៅធ្វើការព្យាបាលនៅមន្ទីរពេទ្យ។

ភ្លាមៗនោះកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ដែលឈរជើងការពារនៅគោលដៅនោះផ្ទាល់ បានរូតរះស្លៀកពាក់សម្លៀកបំពាក់ការពារមេរោគ ទាញយកឧបករណ៍ចាប់ពីចម្ងាយស្វ័យប្រវត្ត សហការជាមួយក្រុមគ្រូពេទ្យក្រសួងសុខាភិបាល ធ្វើការបង្ខំឲ្យបុរសជនជាតិស្បែកខ្មៅឲ្យឡើងរថយន្តទៅជាមួយក្រុមគ្រូពេទ្យ ដើម្បីយកទៅធ្វើការព្យាបាល។
មន្ត្រីដដែលបានបន្តថា ករណីរត់គេចឬគេចវេសនេះ គឺជាការបំពានច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធាគាពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀល ទៅ ២០លានរៀល តែបើ មានការចម្លងដល់អ្នកដទៃ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធាគាពី៥ឆ្នាំ ទៅ១០ឆ្នាំ ជាមិនខាន។
ហេតុដូចនេះ អាវុធហត្ថរាជធានីភ្នំពេញ សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមាន ក្រុមគ្រួសារ វិជ្ជមានជំងឺកូវីដ-១៩ ក៏ដូចជា សាម៉ីខ្លួនដែលវិជ្ជមានជំងឺកូវីដ-១៩ ផ្ទាល់ សូមចូលរួមអនុវត្តតាមវិធានការព្យាបាល របស់ក្រសួងសុខាភិបាល ដោយការ អត់ធ្មត់ក្នុងរយៈពេលខ្លី ដើម្បីឲ្យជាសះស្បើយ ប្រសើរជាងរត់គេចដែលអាចនាំទុក្ខដល់សុខភាពខ្លួនផង នាំទុក្ខដល់អ្នក ដ៏ទៃក្នុង ក្រុមគ្រួសារនិងសហគមន៍ផង និង ត្រូវមានទោសទណ្ឌ ជាប់ពន្ធនាគាររយៈពេលវែងផងដែរ៕ ដោយៈ វិមាន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


