កូវីដ-១៩
កម្ពុជាអំពាវនាវឲ្យពលរដ្ឋលើកកម្ពស់ការប្រុងប្រយ័ត្ន ខណៈឡាវបន្តបិទខ្ទប់ប្រទេស១៤ថ្ងៃបន្ថែមទៀត
រដ្ឋាភិបាលឡាវ បានដាក់ចេញវិធានការបន្តបិទខ្ទប់ប្រទេសរយៈពេល១៤ ថ្ងៃបន្ថែមទៀត ចាប់ពីថ្ងៃទី០៥ ដល់១៩ ខែកក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ នេះបើតាមសេចក្ដីជូនដំណឹង ចុះថ្ងៃទី០៥ ខែកក្កដានេះ ជាមួយគ្នានោះ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឡាវ បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងស្នាក់នៅប្រទេសឡាវ លើកកម្ពស់ការប្រុងប្រយ័ត្ន ដោយកុំធ្វើដំណើរទៅកាន់កន្លែងដែលមានហានិភ័យ។
ស្ថានឯកអគ្គរាជទូតកម្ពុជាបានបញ្ជាក់ថា ក្នុងរយៈពេល១៤ថ្ងៃនេះ ឡាវបានសម្រេចបន្តបិទកន្លែងស៊ីផឹក កាស៊ីណូ ខារ៉ាអូខេ កន្លែងកំសាន្ត កន្លែងម៉ាស្សា ក្លឹបកីឡាគ្រប់ប្រភេទ ហាមលក់គ្រឿងស្រវឹង ហាមជួបជុំគ្នាកុះករ ហាមមិនឲ្យពលរដ្ឋណា មិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ ធ្វើដំណើរតាមយន្តហោះ និងហាមចេញ-ចូលតំបន់ក្រហម ប៉ុន្តែរដ្ឋាភិបាលឡាវ ក៏បានសម្រេចបន្ធូរបន្ថយ ចំពោះវិធានការមួយចំនួនផងដែរ។
សេចក្តីជូនដំណឹងបញ្ជាក់យ៉ាងដូច្នេះថា ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវមានកិត្តិយស សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ពលករ និងនិស្សិតខ្មែរទាំងអស់ ដែលកំពុងរស់នៅប្រកប អាជីវកម្ម ធ្វើការងារ និងសិក្សានៅប្រទេសឡាវ បានជ្រាបថា រដ្ឋាបាលឡាវបានចេញសេចក្តីណែនាំអំពីការ បន្តវិធានការបិទខ្ទប់ចំនួន១៤ថ្ងៃ បន្ថែមទៀត ចាប់ពីថ្ងៃទី០៥ ដល់១៩ ខែកក្កដា ឆ្នាំ២០២១ ដូចមាន ខ្លឹមសារខាងក្រោម ៖
ទី១. វិធានការហាមឃាត់៖ បន្តបិទកន្លែងស៊ីផឹក កាស៊ីណូ ខារ៉ាអូខេ កន្លែងកំសាន្ត កន្លែងម៉ាស្សា ក្លឹបកីឡាគ្រប់ប្រភេទ ហាមលក់គ្រឿងស្រវឹង ហាមជួបជុំគ្នាកុះករ ហាមមិនឲ្យពលរដ្ឋណាមិនទាន់បានចាក់វ៉ាក់ សាំងកូវីដ-១៩ ធ្វើដំណើរតាមរថយន្ត យន្តហោះ និងហាមចេញ-ចូលតំបន់ក្រហម។
ទី២. វិធានការបន្ធូរបន្ថយ៖ អនុញ្ញាតបើកដំណើរការពាណិជ្ជកម្ម ផ្សារទំនើប ផ្សារលក់ដុំនិងលក់រាយ កន្លែងដើរហាត់ប្រាណ ទូកនេសាទ ភោជនីយដ្ឋាន ហាងកាហ្វេ (អាចចូលអង្គុយបាន) រមណីយដ្ឋាន ទេសចរណ៍ ហាងកាត់សក់ និងកែសម្ផស្ស។ អនុញ្ញាតឲ្យមានកិច្ចប្រជុំ បើកសាលារៀននៅតំបន់មិនមានការរាលឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍។ បើកដំណើរការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវអាកាសក្នុងប្រទេស សម្រាប់អ្នកធ្វើដំណើរដែល ទទួលបានវ៉ាក់សាំងចំនួន០២ដូស។
ជាមួយគ្នានោះ ស្ថានទូតបានស្នើឲ្យបងប្អូនប្រជាពលរដ្ឋ ពលករ និស្សិតខ្មែរទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងសូមប្រុងប្រយ័ត្ន កុំទៅកាន់កន្លែងដែលមានហានិភ័យ បន្តរក្សាអនាម័យឱ្យបានល្អ និងអនុវត្តន៍សេចក្ដីណែនាំរបស់រដ្ឋាភិបាលឡាវ និងតាមវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ៣កុំ ៣ការពារ ដើម្បីបង្ការ និងទប់ស្កាត់ការរីក រាលដាលជំងឺ COVID-19 ឱ្យមានប្រសិទ្ធភាព៕
ដោយ ៖ កោះកែវ

-
កីឡា១០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


