Connect with us

កូវីដ-១៩

សូមប្រុងប្រយ័ត្នអ្នកដែលទៅ ទិញម្ហូបនៅផ្សារចាមព្រែកប្រាមានអ្នកជំងឺកូវីដចូលផ្សារទិញម្ហូបរាល់ថ្ងៃ

បានផុស

នៅ


យោងតាមផេកផ្លូវការរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានប្រកាសជាសាធារណៈសូមឲ្យបងប្អូនប្រជាពលរដ្ឋដែលទៅទិញម្ហូបអាហារនៅផ្សារចាមព្រែកប្រាត្រូវប្រុងប្រយត្ន័ព្រោះមានអ្នកឆ្លងជំងឺកូវីដ១៩បានទៅទិញម្ហូបនៅផ្សារចាមនេះរាល់ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមផេកផ្លូវការរបស់អនុគណះកម្មការស្រាវជ្រាវជំងឺកូវីដ១៩នៃក្រសួងសុខាភិបាលបានបញ្ជាក់កាលពីយប់ថ្ងៃទី៧ខែកក្កដា នេះថាមានអ្នកជំងឺកូវីដ១៩ម្នាក់ដែលរស់នៅក្នុងសង្កាត់ព្រែកប្រា តែងតែទៅទិញម្ហូបនៅផ្សារចាម សូមបងប្អូនជាអ្នកលក់និងអ្នកដើរផ្សារទាំងអស់ ពាក់ម៉ាស់និងរក្សាគម្លាត។

មន្ត្រីអាជ្ញាធរបំរើការនៅសាលាសង្កាត់ព្រែកប្រាសុំមិនបញ្ចេញឈ្មោះបានប្រាប់កម្ពុជាថ្មីថា ពិតជាមានអ្នកជំងឺកូវីដ១៩​រស់​នៅភូមិព្រែកតាពៅសង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅរាជធានីភ្នំពេញបានឆ្លងជំងឺកូវីដ១៩ហើយត្រូវបានបញ្ជូនទៅព្យាបាលរួចរាល់ហើយ។

មន្ត្រីដដែលបានបញ្ជាក់ថាមកដល់ថ្ងៃទី៨ខែកក្កដានេះគឺអ្នកឆ្លងជំងឺកូវីដ១៩មានកាន់តែច្រើនក្នុងមូលដ្ឋានសង្កាត់ព្រែកប្រារហូតដល់លោកចៅសង្កាត់ព្រែកប្រា និងលោកចៅរងទី២សង្កាត់ព្រែកប្រារួមទាំងជំនួយការម្នាក់ក៏មានវីជ្ជមាន​កូវីដ​១៩​​ហើយកំពុងសម្រាកព្យាបាលជំងឺរាល់ថ្ងៃនេះ៕ អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម