Connect with us

កីឡា

អតីត​ស្ដេច​ប្រដាល់​គុន​ខ្មែរ​អេ ភូ​ថង បាន​ធូរ ស្រាល​ច្រើន​ហើយ​បន្ទាប់ពី​ឆ្លង​កូ​វីដ​-១៩ ៦​ថ្ងៃ​

បានផុស

នៅ

អតីត​ស្តេច​ប្រដាល់​គុន​ខ្មែរ​កែង​ឆេះ​ជង្គង់​ហោះ​លោក អេ ភូ​ថង​ដែល​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ហើយ​សព្វថ្ងៃ​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ នៅ​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ក្រោយពី​លោក​បានធ្វើ​តេស្ដ​រក​ឃើញ​វិជ្ជមាន​កាលពី​ចុង​សប្ដាហ៍​មុន​នោះ មកដល់ ពេលនេះ គឺ​បាន​ធូរស្រាល​ច្រើន​ហើយ បន្ទាប់ពី​ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​ក្រុមគ្រូពេទ្យ​។

តាម​ប្រភព​ស្និទ្ធ​នឹង​អតីត​ស្តេច​ប្រដាល់​គុន​ខ្មែរ​កែង​ឆេះ​ជង្គង់​ហោះ បាន​ឲ្យ​ដឹងថា លោក​អេ ភូ​ថង​បាន​ចូល​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​១៩​ កាលពី​ថ្ងៃទី​១១​ខែ កក្កដា​ឆ្នាំ​២០២១​នៅ​មជ្ឈមណ្ឌល​ជំងឺ​កូ​វីដ​១៩​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ក្រោយ​ធ្វើ តេស្ត​សំណាក​មាន​វិជ្ជមាន​កូ​វីដ​១៩​។

សូម​បញ្ជាក់​ថា ការ​ធ្វើ​តេស្ត​សំណាក​កូ​វីដ​របស់លោក​អេ​ភូ​ថង គឺ​ស្រប​ពេលដែល​ជំងឺ​ចាស់​របស់លោក​រើ​ឡើងវិញ ហើយ​ក្រុមគ្រួសារ​បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​។​អតីត​ស្តេច​ប្រដាល់​គុន​ខ្មែរ​រូបនេះ​មាន​ជំងឺ​ប្រចាំកាយ ដូចជា​លើស​ជាតិ​អាស៊ីត ខ្លាញ់​រុំ​បេះដូង សម្ពាធ​សរសៃ​បេះដូង និង​លើស​ជាតិ​ស្ករ​បន្តិច​ផងដែរ​ព្រោះ​លោក​ធាត់​ពេក។

បន្ទាប់ពី​ធ្វើការ​ពិនិត្យឃើញថា លោក អេ ភូ​ថង ពិតជា​មាន​ជាតិ​អាស៊ីត​ឡើង​ខ្លាំង ខ្លាញ់​រុំ​បេះដូង​ខ្លាំង​និង​សម្ពាធ​សរសៃឈាម​បេះដូង​ថែមទៀត។​ បន្ទាប់មក​ក្រុមគ្រូពេទ្យ​ក៏បាន​ធ្វើ តេស្ដ​សំណាក ដើម្បី​រៀបចំ​ឲ្យ​លោក​សម្រាក​ព្យាបាល​ជំងឺ តែ​បែរ ជា​ទទួល​បាន​លទ្ធផល​វិជ្ជមាន​កូ​វីដ​-១៩ ទៅវិញ។

តែ​យ៉ាងណា​ក្រោយ​សម្រាក​ព្យាបាល​ជិត ១ សប្ដាហ៍ អាកា​រៈ​របស់លោក អេ ភូ​ថង បាន​ធូរស្រាល​ច្រើន​ហើយ ។ ​នេះ​បើតាម​ប្រភព​ស្និទ្ធ​នឹង​លោក​អេ ភូ​ថង​បញ្ជាក់​ឲ្យ​ដឹង​។

លោក អេ ភូ​ថង និង​ក្រុម​គ្រួសារ ដែល​គ្រប់​អាយុ​ចាក់​វ៉ា​ក់ ក៏បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ រួចហើយ​ដែរ​។​

ប្រភព​ខាងលើ​បាន​បញ្ជាក់​ថា នៅក្នុង​អំឡុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​រកឃើញ​វិជ្ជមាន​កូ​វីដ-១៩ លោក អេ មិនបាន​ប្រាស្រ័យ​ទាក់​ទង​​ជាមួយ​សិស្ស​គុន ឬ​កូនៗ​នោះទេ លើកលែងតែ​ភរិយា​របស់លោក ប៉ុន្ដែ​អ្នកស្រី សាំង សុ​ម៉ាលី បានធ្វើ​តេស្ដ​ជាច្រើនលើក សុទ្ធតែ​ទទួលបាន​លទ្ធផល​អវិជ្ជមាន​ទាំងអស់ គឺ​ពុំបាន​ឆ្លង​ពី​ស្វាមី​នោះទេ​។​

សូមបញ្ជាក់ថា លោក​អេ ភូ​ថង​និង​ក្រុមគ្រួសារ សុទ្ធតែ​ទទួលបាន​ការចាក់​វ៉ាក់សាំង​ទាំងពីរ​ដូ​ស​និង​ទាំងអស់គ្នា​រួចហើយ​៕

ដោយ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៥ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម