កូវីដ-១៩
ស្ថានភាពប្រសើរច្រើន ខេត្តស្ទឹងត្រែងរកឃើញអ្នកឆ្លងកូវីដ តែម្នាក់ប៉ុណ្ណោះ
ស្ថានភាពកាន់តែល្អប្រសើរឡើងសម្រាប់ខេត្តស្ទឹងត្រែង រដ្ឋបាលខេត្តបានប្រកាសព័ត៌មានរកឃើញអ្នកឆ្លងកូវីដ-១៩ ត្រឹមតែ១នាក់គិតត្រឹមម៉ោង ៥:០០ នាទីរសៀលថ្ងៃទី២១ ខែកក្កដាឆ្នាំ ២០២១នេះ។

ក្រុមគ្រូពេទ្យបញ្ជាក់ថា ជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង រួមជាមួយភូមិឃុំមួយចំនួនរហូតមកដល់ថ្ងៃទី២១ ខែកក្កដានេះ មានការថយចុះច្រើន ថ្ងៃខ្លះរកឃើញឆ្លងម្នាក់ ថ្ងៃខ្លះពុំរកឃើញមានអ្នកឆ្លងនោះទេ។តែទោះជាយ៉ាងណាក្រុមគ្រូពេទ្យ នៅតែបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ យកសំណាកវិភាគតេស្តរហ័ស ដើម្បីរកមេរោគកូវីដ-១៩ ជៀសវាងឆ្លងរីករាលដាលបន្តទៀត។
រដ្ឋបាលខេត្តស្ទឹងត្រែងបញ្ជាក់ថា ទោះជាស្ថានភាពមានធូរស្បើយយ៉ាងណាក៏ដោយ សូមប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តនាំគ្នាចូលរួមអនុវត្តវិធានការសុខាភិបាល ៣ការពារ-៣កុំ ឱ្យបានខ្ជាប់ខ្ជួនជាពិសេស គឺពាក់ម៉ាស និងលាងសំអាតដៃនឹងអាកុល ឬសាប៊ូជាប់ជាប្រចាំ និងរក្សាគម្លាតសុវត្ថិភាព។

គិតត្រឹមម៉ោង ៥:០០នាទីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ខេត្តស្ទឹងត្រែង រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៤៥៩នាក់ ក្នុងនោះស្រីចំនួន ២០៦នាក់ ព្យាបាលជាសះស្បើយសរុបចំនួន ៣៣៩នាក់ ស្រីមានចំនួន ១៦០នាក់ ស្លាប់ម្នាក់ និងកំពុងសម្រាកព្យាបាល ១១៩នាក់ ក្នុងនោះស្រី ៤៦នាក់៕
អត្ថបទ៖ ងិន លីម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


