Connect with us

កូវីដ-១៩

២៤ម៉ោង ខេត្តបាត់ដំបង រកឃើញអ្នកវិជ្ជមានបន្ថែម ១០៥ នាក់ និងស្លាប់២នាក់

បានផុស

នៅ

ខេត្តបាត់ដំបង៖ កំណើននៃអ្នកឆ្លងកូវីដ-១៩ នៅក្នុងខេត្តបាត់ដំបង នៅតែមានកម្រិតខ្ពស់ដដែល ព្រមទាំងមានអ្នកស្លាប់បន្ថែមស្ទើររាល់ថ្ងៃ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង។

រដ្ឋបាលខេត្តបានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការនាយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ បន្ថែមថ្មីចំនួន ១០៥នាក់ ដែលក្នុងនោះអ្នកពាក់ព័ន្ធនឹងព្រឹត្តការណ៍សហគមន៍មានចំនួន ៩៨នាក់ និងពលករត្រឡប់មកពីប្រទេសថៃមានចំនួន ៧នាក់។ ដោយឡែកសម្រាប់អ្នកជាសះស្បើយមានចំនួន ១៧នាក់ និងមានអ្នកស្លាប់ ២នាក់ បន្ថែមទៀត។

រដ្ឋបាលខេត្តបាត់ដំបងបានបង្ហាញអត្តសញ្ញាណអ្នកជំងឺ និងបានឱ្យដឹងថា បើគិតមកទល់នឹងថ្ងៃទី២ សីហានេះ ខេត្តបាត់ដំបងមានអ្នកផ្ទុកមេរោគកូវីដ-១៩សរុបកើនឡើងដល់ចំនួន ៣,៥៩២នាក់ហើយ ដោយក្នុងនោះមានអ្នកជាសះស្បើយសរុបចំនួន ២,១០៣នាក់ ស្លាប់បានកើនឡើងរហូតដល់ចំនួន ៤៥នាក់ និងអ្នកដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តមានចំនួន ១,៤៤៤ នាក់៕

អត្ថបទ៖ សោ និយមរ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម