Connect with us

ព័ត៌មានជាតិ

អ្នកឆ្លងកូវីដ​នៅបាត់ដំបងថយចុះបន្តិច ខណៈអ្នកជា ១៥០ នាក់

បានផុស

នៅ

អាជ្ញាធរខេត្តបាត់ដំបង​បានប្រកាសពីចំនួនអ្នកជាសះស្បើយពីជំងឺកូវីដ១៩ចំនួន ១៥០ នាក់ នៅថ្ងៃទី ៦ ខែសីហា ខណៈអ្នកឆ្លងធូរស្រាលបន្ដិចត្រឹម ៩៤ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលខេត្តបានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការនាយប់ថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២១នេះថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ បន្ថែមថ្មីចំនួន ៩៤ នាក់ ដែលក្នុងនោះអ្នកពាក់ព័ន្ធនឹងព្រឹត្តការណ៍ សហគមន៍មានចំនួន ៧៦ នាក់ និងពលករត្រឡប់មកពីប្រទេសថៃមានចំនួន ១៨ នាក់ ដោយឡែកសម្រាប់អ្នកជាសះស្បើយមានចំនួន ១៥០ នាក់ និងស្លាប់បន្ថែម១នាក់ទៀត។

រដ្ឋបាលខេត្តបាត់ដំបងបានបង្ហាញអត្តសញ្ញាណឱ្យដឹងថា បើគិតមកទល់នឹងថ្ងៃទី ៦ សីហានេះ ខេត្តបាត់ដំបងមានអ្នកផ្ទុកមេរោគកូវីដ-១៩សរុបកើនឡើងដល់ចំនួន ៤.០២៣ នាក់ ហើយ ដោយក្នុងនោះមានអ្នកជាសះស្បើយសរុបចំនួន ២.៤៩២ នាក់ ស្លាប់បានកើនឡើងរហូតដល់ចំនួន ៤៨ នាក់ និងអ្នកដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តមានចំនួន ១.៤៨៣ នាក់៕ អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម