Connect with us

កូវីដ-១៩

យកសំណាកអាជីវករផ្សារកំពង់ធំជាង ៤០០ នាក់ រកឃើញវិជ្ជ​មានកូវីដ១៩ ចំនួន ២២ នាក់

បានផុស

នៅ

រដ្ឋបាលខេត្តកំពង់ធំបានធ្វើសំណាកអាជីវករក្នុងផ្សារកំពង់ធំចំនួន ៤៤៨ នាក់ រកឃើញអាជីវករផ្សារចំនួន ២២ នាក់មានវិជ្ជមានជំងឺកូវីដ១៩ ខណៈទីតាំងផ្សារទាំងមូលត្រូវបានបិទបណ្ដោះអាសន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលខេត្តកំពង់ធំ ប្រកាសថា នឹងបន្តយកសំណាក អាជីវករ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីកាត់ផ្ដាច់ការឆ្លងរាលដាលក្នុងសហគមន៍។

រដ្ឋបាលខេត្តក៏អំពាវនាវដល់អ្នកដែលធ្លាប់មានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមាន ដែលអាជ្ញាធរបង្ហាញអត្តសញ្ញាណទាំង ២២ នាក់ សូមរួសរាន់ទៅផ្ដល់សំណាកដើម្បីស្វែងរកជំងឺកូវីដ១៩៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម