កូវីដ-១៩
បិទខ្ទប់ភូមិចំនួន៣នៅស្រុកកោះញែកក្រោយរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ជាង១០០នាក់
លោក ឌឹម នី អភិបាលស្រុកកោះញែក បានឲ្យដឹងថាអាជ្ញាធរស្រុក បានសម្រេចបិទខ្ទប់បណ្តោះអាសន្នភូមិចំនួន៣រួមមានភូមិឈួល ភូមិស្រែហ៊ុយ ក្នុងឃុំស្រែហ៊ុយ និងមួយផ្នែកនៃភូមិមេមុំ ក្នុងឃុំរយ៉ ស្រុកកោះញែកក្រោយរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ជាង ១០០នាក់។

លោក បានបន្តថាស្ថានភាពរាលដាលជំងឺកូវីដ-១៩ នៅស្រុកកោះញែក កំពុងឈានដល់ការផ្ទុះក្នុងសហគមន៍ទ្រង់ទ្រាយធំ ហើយភ្លាមៗ អាជ្ញាធរខេត្ត បានចាត់វិធានការបន្ទាន់ ដោយឲ្យក្រុមគ្រូពេទ្យ ចុះធ្វើតេស្តយកសំណាក បងប្អូនប្រជាពលរដ្ឋជាច្រើនភូមិ និងបិទខ្ទប់តំបន់មួយចំនួន ជាពិសេសផ្សារស្រុកកោះញែក ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលជាបន្តទៀត។
លោកបានបន្តថាក្នុងរយៈពេល ៤ថ្ងៃ គិតចាប់ពីទី១៤ ខែសីហា រហូតមកដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ អាជ្ញាធរស្រុកបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ជាង ១០០នាក់ហើយបាននាំពួកគាត់ទៅសម្រាកព្យាបាលនៅកន្លែងស្នាក់នៅអន្តេរវេសិដ្ឋាន វិទ្យាល័យហ៊ុនសែន ស្រុកកោះញែករួចរាល់ហើយដែរ។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ដែលបានចុះពិនិត្យស្ថានភាព និងដាក់វិធានការ បង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ នៅស្រុកកោះញែកកាលពីរសៀលថ្ងៃទី១៧សីហាបានឱ្យដឹងថាករណីផ្ទុះរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ក្នុងស្រុកកោះញែក ដែលបានរីករាលដាល រហូតដល់ចំនួនអ្នកវិជ្ជមានរាប់រយនាក់បែបនេះ បណ្ដាលមកពីខ្វះការចូលរួមពីបងប្អូនប្រជាពរដ្ឋ ក្នុងការគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ជាពិសេស វិធានការរបស់រាជរដ្ឋាភិបាល។

លោកអភិបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានប្រវត្តិប៉ះពាល់ដោយផ្ទាល់ ឫប្រយោលជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ១៩ សូមរួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតកន្លែងបងប្អូនរស់នៅ ឫរាយការណ៍ជូនទៅអាជ្ញាធរជាបន្ទាន់ ជាពិសេស ត្រូវចូលរួមអនុវត្តឲ្យបានខ្ជប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល៕ដោយ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


