Connect with us

កូវីដ-១៩

លទ្ធផលតេស្តរហ័សលើអាជីវករ​ផ្សារធំថ្មី វិជ្ជមាន ៣ នាក់

បានផុស

នៅ

បន្ទាប់​ពី​តេស្ត​រហ័ស​របស់ក្រុមគ្រូពេទ្យទៅលើអាជីវករផ្សារធំថ្មី​នៅរាជ​ធានីភ្នំពេញ​ ​រក​ឃើញ​វិជ្ជមាន​កូវីដ១៩ ​ ចំនួន ០៣ នាក់​ ក្នុង​ចំណោម​អាជីវករ ៣៩៣​ នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​​ល្ងាច​ថ្ងៃទី ២៦​ ខែ​សីហា ឆ្នាំ ២០២១​ នេះ ក្រុមគ្រូពេទ្យបាន​ចុះ​សហការ​ ជាមួយ​អាជ្ញាធរ​ខណ្ឌ​ដូនពេញ ដែល​ដឹក​នាំ​ដោយ​លោក​សុខ​ ពេញវុធ​ អភិបាល​នៃ​គណៈអភិបាលខណ្ឌ​ដូន​ពេញ ​រួម​ជាមួយ​គណៈកម្មការផ្សារ ដែល​ដឹក​នាំ​ដោយ​លោក​ស្រី​ ប៉ុន ដានី​ អភិបា​លរដ្ឋាករស្វយ័តផ្សារ​ធំ​ថ្មី​ចុះ​យក​សំណាក ​លើ​អាជីវករផ្នែក​លក់​ម្ហូប​ អាហារហូបចុកប៉ែកខាងលិច បន្ទាប់​ពី​មាន​អ្នកជំងឺបំប្លែង​ថ្មី​ Delta ចំនួន ៥​ នាក់​ធ្លាប់​បាន​ចេញ​ចូល​​ផ្សារ​នៅ​បរិវេណ​លក់​បន្លែ​ត្រី​សាច់​គ្រឿង​សមុទ្ រ​(គ្រឿង​ហូប​ចុក​)​។

ប្រភព​ពី​គណៈកម្មការ​ផ្សារ​ធំ​ថ្មី បន្ទាប់​ពី​គ្រូពេទ្យ​តេស្ត​សំណាក រកឃើញ​អាជីវករ​ ៣ នាក់​មាន​វិជ្ជមាន​កូវីដ ​១៩ ប្រភេទ​ធម្មតា មិនមែន​ពពួក​បំប្លែងខ្លួនដែលតា​ និង​ត្រូវ​បាន​បញ្ជូនទៅ​សម្រាក​ព្យាបាល។

អាជ្ញាធរខណ្ឌដូនពេញបានបញ្ជាក់ថា ក្រោយ​មាន​អាជីវករ​ពាក់ព័ន្ធ​រកឃើញមានអ្នក​​ឆ្លង​ ពុំមានការបិទផ្សារទាំងមូលនោះទេ ដោយគ្រាន់តែបិទនៅតូបអ្នកដែលឆ្លងតែប៉ុណ្ណោះ ព្រមទាំងបាញ់ថ្នាំសម្លាប់មេរោគដើម្បី​ឱ្យ​បងប្អូន​អាជីវករ ដែលមានតូបផ្សេងៗលក់ដូរជាធម្មតា​វិញ៕

អត្ថបទ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម