Connect with us

កូវីដ-១៩

គិតត្រឹមថ្ងៃទី២០ ខែកញ្ញានេះ ខេត្តបន្ទាយមានជ័យ មានអ្នកស្លាប់ដោយជំងឺកូវីដ ១៧២នាក់ហើយ

បានផុស

នៅ

​នេះ​បើតាម​ការអះអាង​របស់​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ បានឲ្យ​ដឹងថា ខេត្តបន្ទាយមានជ័យ អ្នកស្លាប់ដោយជំងឺកូវីដ១៩ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ មានចំនួន១៧២នាក់ហើយ ក្នុងនោះ​មាន​ស្រី​៩៦​នាក់ ២៣​នាក់​ស្លាប់​មកពី​ខាងក្រៅ មាន​ខ្មែរ​ចំនួន​១៦៦​នាក់ ស្រី ៩៣​នាក់ ជនជាតិ​ថៃ ៣​នាក់ ស្រី​២​នាក់ ឥណ្ឌូ​នេ​ស៊ី៣​នាក់ ស្រី​១​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​រដ្ឋបាលខេត្ត​បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា ព្រឹត្តិការណ៍២០​កុ​ម្ភៈ ពលករ​បាន​វិល​មកពី​ស្រុកថៃ​កំពុង ច​ត្តា​ឡី​ស័ក​ក្នុង​មណ្ឌល​មាន​ចំនួន ២២ រាប់​ថ្មី​រហូតដល់​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ​២០២១ នេះ​មាន​ចំនួន​១៣២,៧៦៧​នាក់ ស្រី​មាន​ចំនួន​៥៦,០៥២​នាក់ អ្នក​កើត​ជំងឺ​កូ​វីដ​១៩​ មាន​ចំនួន ១៦,៣៦១​នាក់ មាន​ជនជាតិ​ចម្រុះ​ដូចជា ឥណ្ឌូនេស៊ី​មាន​ចំនួន ៣៦៦​នាក់ ជនជាតិខ្មែរ​មាន​ចំនួន ១៤,០៣៧​នាក់ ថៃ​១,១៥០​នាក់ ចិន​៩០​នាក់ ឡាវ​៤​នាក់ វៀតណាម​៦២​នាក់ ម៉ាឡេស៊ី ៦​នាក់ នេ​ប៉ាល់ ៤​នាក់ ហ្វីលីពីន ៣៤​នាក់ ឥណ្ឌា ៦​នាក់ និង​នី​ហ្សេ​នី​យ៉ា​១​នាក់ ក្នុងនោះ​មាន​អ្នកជា​ពី​ជំងឺ​កូ​វីដ​១៩​មាន​ចំនួន ១១៦,៤០៦​នាក់​។

​តាម​ការអះអាង​របស់ លោក​អាចារ្យ​ប្រាក់​សុ​ភ័ត អនុប្រធាន​មន្ទីរ​ធម្មការ​ និង​កិច្ចការ​សាសនា​ខេត្តបន្ទាយមានជ័យ​ បាន​ប្រាប់ឲ្យ​ដឹងថា ខេត្តបន្ទាយមានជ័យ ​មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​ចាប់ពី​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ២០២១ ​ដល់២០កញ្ញា ឆ្នាំ​២០២១​នេះ មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ១៩ ​មាន​ចំនួន១៥​នាក់​ សរុប​អ្នក​ស្លាប់​កើន​មាន​ចំនួន​១៧២​នាក់​ហើយ​។

​លោក​អាចារ្យ​ប្រាក់​សុ​ភ័ត​ បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា អ្នកស្លាប់​ទាំង​១៥​នាក់ ​ត្រូវបាន​លោក​អាចារ្យ​ខេត្ត​ធ្វើ​ការបូជា​រួចរាល់​អស់ហើយ​ទាំង​១៥​នាក់​នេះ ​ជា​សព​បូជា​ចុងក្រោយ​ហើយ​។ ​លោក​អាចារ្យ​ប្រាក់​សុ​ភ័ត​ បាន​ប្រាប់​ឲ្យ​ដឹង​បន្តទៀតថា សព​កូ​វីដ​១៩ សព្វថ្ងៃនេះ​លោក​អភិបាលខេត្ត​បន្ទាយមានជ័យ​ បានអនុញ្ញាត​ឲ្យ​រៀបចំ​បូជាសព​ទៅតាម​លក្ខណៈ​បច្ចេកទេស​នៃ​ការណែនាំ​របស់​ក្រសួងសុខាភិបាល ​និង​ការកំណត់​របស់​រដ្ឋ យក​ទៅ​បូជា​ដោយ​ធ្វើការ​តម្កល់​ធ្វើ​បុណ្យសព​តាម​ប្រពៃណី នៅ​ភ្នំ​បាក់ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ​តែម្តង ​ក្នុងនោះ​នោះ​មាន​លោកសង្ឃ​បង្សុកូល​ឲ្យ​ផងដែរ​៕

អត្ថបទ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម