កូវីដ-១៩
២ថ្ងៃធ្វើតេស្តគ្រូបង្រៀនជិត ៦ពាន់នាក់ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ជាង ១០នាក់
ក្នុងរយៈពេល២ថ្ងៃនេះ ក្រុមការងារបានធ្វើតេស្តរកជំងឺកូវីដ-១៩ ទៅលើគ្រូបង្រៀនប្រមាណជិត ៦ពាន់នាក់ ដោយលទ្ធផលរកឃើញមានវិជ្ជមានជំងឺកូវីដ-១៩ ជាង ១០នាក់។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានឱ្យដឹងនៅល្ងាចថ្ងៃទី៩ ខែតុលានេះថា រយៈពេលពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៨ និងថ្ងៃទី៩ ខែតុលានេះ ក្រុមការងារបានធ្វើតេស្តរកជំងឺកូវីដ-១៩ ដល់លោកគ្រូអ្នកគ្រូប្រមាណជិត៦ពាន់នាក់ ក្នុងនោះបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១១នាក់ ហើយលោកគ្រូអ្នកគ្រូដែលនៅសល់ជាង ១ពាន់នាក់ទៀត ត្រូវមកធ្វើតេស្តនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ។
លោកបានបន្តថា ក្នុងចំណោមអ្នកជំងឺ ១១ នាក់ មាន ១០ នាក់បានស្ម័គ្រចិត្តព្យាបាលជំងឺនៅតាមផ្ទះ និង ១ នាក់ទៀតបានបញ្ជួនទៅព្យាបាលជំងឺនៅតាមមណ្ឌលព្យាបាល ដោយសារគាត់មានបញ្ហាជំងឺផ្ទាល់ខ្លួន។ លោកបានបន្តទៀតថា ចំពោះអ្នកគ្រូលោកគ្រូដែលនៅមិនទាន់បានធ្វើតេស្ត ដោយសារពួកគាត់ទៅលេងស្រុកកំណើតនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌនៅមិនទាន់បានវិលត្រឡប់មកវិញនៅឡើយទេ ព្រោះថាពួកគាត់មិនត្រូវថ្ងៃដែលត្រូវបង្រៀន។

យ៉ាងណាក៏ដោយ លោកប្រធានមន្ទីរបានបន្ថែមថា ពួកគាត់នឹងត្រូវធ្វើតេស្តនៅថ្ងៃច័ន្ទដើមសប្តាហ៍ក្រោយនេះ ដោយមុននឹងចូលបង្រៀន ត្រូវធ្វើតេស្តជាមុនសិន។ បើរកឃើញមានវិជ្ជមាន បុគ្គលិកសុខាភិបាលនឹងបញ្ជួនគាត់ទៅព្យាបាលតាមផ្ទះ ឬតាមមណ្ឌលព្យាបាលនានាទៅតាមស្ថានភាពជំងឺជាក់ស្តែង។
លោក ហែម ស៊ីណារ៉េត បានឱ្យដឹងទៀតថា សាលារាជធានីភ្នំពេញបានផ្តល់ឧបករណ៍តេស្តចំនួន ៧,៣០០ តេស្តសម្រាប់ធ្វើតេស្តដល់គ្រូ ចាប់ពីថ្នាក់ទី៧ ដល់ទី១២ ចំនួន ៧,០០០ នាក់ មុនអនុញ្ញាតឱ្យពួកគាត់ចូលបង្រៀន។ ចំណែកសាលាឯកជនក៏តម្រូវធ្វើតេស្តដល់គ្រូដែរ តែសាលានីមួយៗត្រូវទិញឧបករណ៍តេស្តសម្រាប់ធ្វើតេស្តដោយខ្លួនឯង។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញដដែលនេះ បានបញ្ជាក់ថា ចំណែកសិស្សានុសិស្សវិញ មន្ទីរអប់រំលើកទឹកចិត្តឱ្យធ្វើតេស្តដោយខ្លួនឯង បើសិនជាមានលទ្ធភាព ឬក្នុងករណីសង្ស័យថា មានឆ្លងជំងឺកូវីដ-១៩ សូមទៅស្វែងរកកន្លែងពិនិនិត្យសំណាក ដើម្បីធ្វើតេស្តរកជំងឺកូវីដ-១៩៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


