កូវីដ-១៩
កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ កើនឡើងជាង ១២ ម៉ឺននាក់ និងស្លាប់ជិត ៣ ពាន់នាក់
រហូតមកដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងដល់ជាង ១២ ម៉ឺននាក់ និងស្លាប់បាត់បង់ជីវិតប្រមាណជិត៣ពាន់នាក់ហើយ ចាប់តាំងពីមានករណីឆ្លងជំងឺនេះជាលើកដំបូងនៅដើមឆ្នាំ ២០២០។

យោងតាមក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃទី ២៥ វិច្ឆិកានេះ បានឱ្យដឹងថា គិតត្រឹមព្រឹក ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២០ ០០៩ នាក់ មានអ្នកជាសះស្បើយចំនួន ១១៦ ៣៨៧ នាក់ អ្នកកំពុងព្យាបាលនៅមន្ទីរពេទ្យចំនួន ៣ ៦២២ នាក់និងអ្នកស្លាប់ចំនួន ២ ៩១៨ នាក់។
យ៉ាងណាក៏ដោយមួយរយៈចុងក្រោយនេះ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា មានភាពធូរស្រាលដោយមានអត្រាឆ្លង និងស្លាប់ដោយសារជំងឺនេះ មានការថយចុះគួរឱ្យកត់សម្គាល់ដោយសារ កម្ពុជាបានចាក់វ៉ាក់សាំងច្រើនលើសលប់ដល់ប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី ៥ ឆ្នាំឡើងទៅប្រមាណជាង ៨៨ ភាគរយ ក្នុងចំណោមប្រជាជនសរុប ១៦ លាននាក់នៅទូទាំងប្រទេស។

ជាក់ស្តែងនៅថ្ងៃទី ២៥ វិច្ឆិកានេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងថ្មី ៣២ នាក់ តាមម៉ាស៊ីនPCR ក្នុងនោះករណីឆ្លងសហគមន៍ ២៥ នាក់ និងអ្នកដំណើរពីបរទេស ៧ នាក់ អ្នកជាសះស្បើយ ៣០ នាក់ និងស្លាប់ ៤ នាក់ក្នុងនឡមាន ៣ នាក់ មិនបានចាក់វ៉ាក់សាំង។ ដោយយសារស្ថានភាពជំងឺកូវីដ១៩ មានភាពធូរស្រាលនេះ បានធ្វើឱ្យប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានប្រកាសបើកប្រទេសឡើងវិញនៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២១ ដើម្បីបើកសេដ្ឋកិច្ច និងសង្គមឱ្យមានសកម្មភាពប្រក្រតីភាពឡើងវិញ។

គួរបញ្ជាក់ថា ប្រទេសកម្ពុជាបានឆ្លងជំងឺកូវីដ១៩ ជាលើកដំបូងនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២០ទៅលើបុរសជនជាតិចិនម្នាក់ នៅខេត្តព្រះសីហនុ។ ប៉ុន្តែមិនមានអ្នកស្លាប់ ហើយក៏មិនមានឆ្លងជំងឺនេះច្រើនដែរ។ បន្ទាប់មកទៀតកម្ពុជា បានឆ្លងក្នុងសហគមន៍ចំនួន៣លើក ក្នុងនោះទី១.ព្រឹត្តិការណ៍សហគមន៍ ៣ វិច្ឆិកាឆ្នាំ ២០២០ ទី២.ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកាឆ្នាំ ២០២០ និងទី៣ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈទើបមានអ្នកស្លាប់ជាបន្តបន្ទាប់ ហើយដែលរហូតមកដល់ពេលនេះនៅមិនទាន់បានបិទបញ្ចប់នៅឡើយទេ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ