Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាលថា មេរោគកូវីដបំប្លែងថ្មី Omicron ឆ្លងលឿនខ្លាំងទ្វេដងជាងប្រភេទDelta ទៅទៀត

បានផុស

នៅ

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង(CDC)នៃក្រសួងសុខាភិបាលកម្ពុជានៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះ បានចេញមកបញ្ជាក់ថា មេរោគកូវីដ១៩ប្រភេទបំប្លែងខ្លួនថ្មីអូមីក្រុង (Omicron) គឺមានសមត្ថភាពអាចឆ្លងលឿនខ្លាំងទ្វេដងឯណោះ បើប្រៀបធៀបនឹងប្រភេទបំប្លែងខ្លួនថ្មី ដែលតា (Delta)។

តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង(CDC)នៃក្រសួងសុខាភិបាលកម្ពុជាបានសរសេរថា៖«អង្គការសុខភាពពិភពលោកបានចាត់ទុក COVID-19 បំប្លែងខ្លួនថ្មី B.1.1.529​ ជាមេរោគព្រួយបារម្ភ​ និងដាក់ឈ្មោះ​ អូមីក្រុង​ (Omicron)​ ។ វាជាប្រភេទមេរោគបំលែថ្មី​ ដែលឆ្លងលឿនខ្លាំងទ្វេដងជាង​ទម្រង់​ ដែលតា​ ទៅទៀត​»។ 

មេរោគបំប្លែងខ្លួនថ្មីនេះ ត្រូវបានរកឃើញប្រភពដំបូង​នៅប្រទេសអាហ្វ្រិកខាងត្បូង​ បន្ទាប់មករកឃើញនៅប្រទេស​បុតស្វាណា (Botswana)​, ណាមីបៀ (Namibia), ហ្ស៊ីមបាវ៉េ (Zimbabwe), ឡេសូថូ (Lesotho) និងអេស្វាទីនី (Eswatini)​ដែលជាប្រទេសស្ថិតនៅទ្វីបអាហ្រ្វិក​ ។ ថ្មីៗនេះទៀត បានរកឃើញចំនួន២ករណីនៅក្រុងហុងកុងដែលអ្នកជំងឺបានធ្វើដំណើរត្រឡប់ពីប្រទេសអាហ្វ្រិកខាងត្បូង​ និងកំពុងរកឃើញដែរនៅប្រទេសដទៃទៀតដូចជា​ អ៊ីស្រាអែល​ អង់គ្លេស​ និងបែលហ្សិក ។ 

បើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង(CDC)នៃក្រសួងសុខាភិបាលកម្ពុជា គឺរហូតពេលនេះ អង្គការសុខភាពពិភពលោកបានរកឃើញមេរោគបំប្លែងខ្លួនថ្មីដែលព្រួយបារម្ភចំនួន៥ប្រភេទគឺ​ អាល់ហ្វា​ បេតា​ ហ្កាម៉ា​ ដែលតា​ និង​ អូមីក្រុង​។  ក្រសួងសុខាភិបាលបានអំពាវនាវឱ្យបន្តអនុវត្ត៣កុំ​ ៣ការពារ​ និងចាក់វ៉ាក់សាំងគ្រប់ដូស​ និងដូសជំរុញ​ ។  ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥៕

អត្ថបទ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម