កូវីដ-១៩
កាន់តែបារម្ភ! ជំងឺផ្សិតខ្មៅ សម្លាប់មនុស្សច្រើនឡើងៗនៅ ឥណ្ឌា
មន្រ្តីនាយកដ្ឋានសុខាភិបាលជាន់ខ្ពស់ឥណ្ឌា បាននិយាយកាលពីថ្ងៃសុក្រថា មានមនុស្សចំនួន៥២នាក់ហើយបានស្លាប់ដោយសារជំងឺដុះផ្សិតដ៏គ្រោះថ្នាក់ឈ្មោះ Mucormycosis នៅក្នុងរដ្ឋ Maharashtra ចាប់តាំងពីការផ្ទុះជំងឺកូវីដ-១៩ កាលពីឆ្នាំមុន។
ជំងឺ Mucormycosis ដែលក៏ត្រូវបានគេស្គាល់ផងដែរថាជា “ជំងឺផ្សិតខ្មៅ” បានក្លាយជាប្រធានបទយ៉ាងក្តៅគគុក បន្ទាប់ពីអ្នកជាសះស្បើយពីជំងឺកូវីដ-១៩មួយចំនួន ត្រូវបានគេរកឃើញថា ឆ្លងជំងឺនេះដែលមានរោគសញ្ញាដូចជាឈឺក្បាល ក្តៅខ្លួន ឈឺនៅក្រោមភ្នែក តឹងច្រមុះឬស្ទះប្រហោងឆ្អឹង និងមើលលែងឃើញ ហើយករណីខ្លះឈានដល់ការស្លាប់។
នេះជាលើកដំបូងហើយ ដែលមន្ទីរសុខាភិបាលរបស់រដ្ឋ បានចងក្រងបញ្ជីនៃការស្លាប់បណ្តាលមកពីជំងឺ ផ្សិតខ្មៅ។
កាលពីថ្ងៃពុធ រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃរដ្ឋ Maharashtra លោក Rajesh Tope បាននិយាយថា មានករណីជំងឺផ្សិតខ្មៅចំនួន១,៥០០ករណីនៅក្នុងរដ្ឋនេះ ដែលកំពុងស្ថិតក្នុងរលកទី២ដ៏ធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩។
ការកើនឡើងនូវករណី Mucormycosis ត្រូវបានគេរំពឹងថា នឹងដាក់បន្ទុកបន្ថែមទៀតលើហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលរបស់រដ្ឋនេះ។
អ្នកជំងឺទាំង៥២នាក់បានស្លាប់ បន្ទាប់ពីផ្ទុះការឆ្លងរាលដាល នៃជំងឺកូវីដ-១៩នៅក្នុងប្រទេសនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ការស្លាប់គឺមានតិចតួចបំផុតនៅឆ្នាំ២០២០ ក្នុងរដ្ឋ Maharashtra។
យោងតាមអ្នកជំនាញផ្នែកសុខភាពបានឲ្យដឹងថា ជំងឺ Mucormycosis ភាគច្រើនត្រូវបានរកឃើញក្នុងចំណោមអ្នកជំងឺដែលមានរោគទឹកនោមផ្អែម ឡើងជាតិស្ករ និងកម្រិតជាតិដែកនៅក្នុងឈាមកើនឡើង។
អ្នកជំងឺដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ គឺងាយនឹងឆ្លងជំងឺនេះណាស់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Hindu
ចុចអាន៖ រងថ្មបាក់ពីឥណ្ឌា នេប៉ាល់ រកឃើញការឆ្លងកូវីដជាង ៨,០០០ករណី ១០ថ្ងៃជាប់គ្នា
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


