KPT+
ក្រុមអ្នកវិទ្យាសាស្ត្រភ្ញាក់ផ្អើល ក្រោយដឹងថា ស្រមោចអាចផលិតទឹកដោះ
ថ្មីៗនេះលោក Kronauer និងសហការីរបស់គាត់រាយការណ៍ថា ប្រទះឃើញស្រមោចចេះបង្កើតសារធាតុរាវដូចទឹកដោះសម្រាប់ផ្តល់សារធាតុចិញ្ចឹមសំខាន់ៗដល់គ្នារបស់វា ហើយមិនមែនមានតែមួយប្រភេទទេដែលចេះផលិតទឹកដោះនោះ។

សារធាតុរាវចេញពីស្រមោចត្រូវប្រទះឃើញដោយផ្ទាល់ភ្នែកពីកញ្ញា Orli Snir នាងមិនដែរសិក្សាពីស្រមោចសោះឡើយ ប៉ុន្តែនាងសង្កេតឃើញអាកប្បកិរិយាប្លែកៗរបស់ស្រមោចដែលមិនមានក្នុងការស្រាវជ្រាវកន្លងមក គឺសកម្មភាពប្រមូលរៀបចំពងចុះឡើងៗ មួយសន្ទុះក្រោយមកស្រាប់តែឃើញមានទឹកដោះចេញពី pupae (ដំណាក់កាលបន្ទាប់ពីដង្កូវ) ជាច្រើន។ ដើម្បីដឹងច្បាស់ថានោះគឺជាអ្វី Snir ក៏ចាក់បញ្ចូលពណ៌ខៀវទៅកាន់ធាតុរាវនោះ មិនយូរប៉ុន្មានគាត់សង្កេតឃើញថាមានស្រមោចពេញវ័យមកផឹកទឹកដោះ និងបំបៅកូនដង្កូវទាំងប៉ុន្មានជាមួយនឹងទឹកដោះនោះដែរ។ ការវិភាគគីមីនៃអង្គធាតុរាវបានបង្ហាញឱ្យឃើញថា ទឹកដោះមានអាស៊ីតអាមីណូសំខាន់ៗក៏ដូចជាកាបូអ៊ីដ្រាតច្រើន និងវីតាមីនមួយចំនួនផងដែរ។ Kronauer និយាយថា “Pupae នៅក្នុងប្រភេទសត្វល្អិតផ្សេងទៀតមានទំនោរស្រូបយក និងកែច្នៃឡើងវិញនូវសារធាតុចិញ្ចឹមទាំងនេះដូចគ្នាទៅនឹង Pupae ស្រមោចតែម្ដង”។

ទន្ទឹមនឹងនោះដែរ Adria Le Boeuf អ្នកជំនាញខាងរោគវិទ្យានៅសាកលវិទ្យាល័យFribourg ក្នុងប្រទេសស្វីសក៏យល់ស្របនិងបន្ថែមពីលើទៀតថា “ពួកគេប្រហែលជាត្រួសត្រាយផ្លូវទៅកាន់អាកប្បកិរិយាថ្មីហើយ វត្ថុរាវនេះអាចជាជំនួយដល់ការវិវត្តនៃការថែទាំកូនព្រោះវាជំរុញទឹកចិត្តស្រមោចពេញវ័យឱ្យថែទាំកូនដង្កូវគឺសំដៅទៅលើពេលស្រមោចចាប់ផ្តើមផឹកទឹកដោះរួចបំបៅកូនដង្កូវវិញ”៕
ប្រែសម្រួលដោយ៖ វារី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


