ជីវិតកម្សាន្ដ
តារាទឹកភ្នែក នី មុន្នីនាថ ប្រកាសឆន្ទៈគាំទ្រពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ
ខណ:ដែលពិធីបើកការដ្ឋាន«ព្រែកជីកហ្វូណ នតេជោ» នឹងឈានមកដល់នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះតារាសម្តែងពូកែខាងទឹកភ្នែក នី មុន្នីនាថ បានប្រកាសអបអរសាទរ និងបង្ហាញឆន្ទ:គាំទ្រពេញទំហឹង។

ជាមួយគ្នានឹងមោទនភាពយ៉ាងអស្ចារ្យនេះដែរ តារាស្រីកញ្ញា នី មុន្នីនាថ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសចូលរួមអបអរសាទរឲ្យបានច្រើនកុះករ។ កញ្ញា នី មុន្នីនាថ បញ្ជាក់ថា អបអរសាទរពិធីបើកការដ្ឋាន «ព្រែកជីកហ្វូណនតេជោ» នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះហើយ។
តារាសម្តែងកញ្ញា នី មុន្នីនាថ និយាយទៀតថា គម្រោងព្រែកជីកហ្វូណនតេជោមានសារៈសំខាន់ និងផ្ដល់ផល ប្រយោជន៍ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតាមរយៈការជំរុញការអភិវឌ្ឍន៍ពហុវិស័យរួមមាន កសិកម្ម ជលផល ទេសចរណ៍ ពាណិជ្ជកម្ម វិស័យអចលនទ្រព្យ និងនគររូបនីយកម្មជាដើម។

គេកត់សម្គាល់ដែរថា មកដល់ពេលនៅលើបណ្តាញសង្គម គឺមានការផុសផុលពីសំណាក់ប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណ:តាមរយ:ការផ្លាស់ប្តូររូបភាពនៅលើប្រូហ្វាល់ដោយភ្ជាប់មកវិញជាមួយអត្ថន័យនៃការប្រកាសគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោដែលត្រៀមនឹងធ្វើពិធីសម្ពោធបើកការដ្ឋានជាផ្លូវការនៅ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខឆាប់ៗនេះ។

ក្នុងនោះក៏មានសិល្បករ-សិល្បការិនីខ្មែរព្រមទាំងមន្ត្រីថ្នាក់ដឹកនាំទូទាំងប្រទេសបានសម្តែងការអបអរសារទរ និងប្រកាសឆន្ទ:ដោយបង្ហាញការចូលរួមគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណនតេជោដែលផ្តល់សារៈសំខាន់ និងផលប្រយោជន៍ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតាមរយៈការជំរុញការអភិវឌ្ឍន៍ពហុវិស័យ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៣ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


