ជីវិតកម្សាន្ដ
អ៊ុន សិទ្ធា ហាក់បង្ហាញតម្រុយចង់ឃ្លាតឆ្ងាយពីអាជីព ក្រោយសាងកេរ្តិ៍ឈ្មោះប្រមាណ ២០ឆ្នាំ លើវិថីសិល្បៈ
តារាសម្តែងប្រុសសាច់ដុំកង់ៗ អ៊ុន សិទ្ធា បានប្រឡូកក្នុងវិស័យសិល្បៈតាមរយៈវិស័យដើរម៉ូត សម្ដែងរឿង និងធ្វើជាពិធីករតាមកម្មវិធីផ្សេងៗ តាំងពីឆ្នាំ២០០៦ ដែលរហូតមកដល់បច្ចុប្បន្ននេះ មានរយ:ពេលប្រមាណ ២០ឆ្នាំមកហើយ ។
ឆ្លងកាត់បទពិសោធយូរឆ្នាំកន្លងមកនេះ ត្រូវបានតារាសម្តែងលោក អ៊ុន សិទ្ធា ទម្លាយថា កំឡុងពេលប្រឡូកវិស័យមួយនេះ គឺបានបង្រៀនឱ្យស្គាល់គ្រប់រសជាតិ។ មិនតែប៉ុណ្ណោះ លោកថែមទាំងមើលមនុស្សសឹងតែមេីលធ្លុះទៀតផង។យ៉ាងណាលោក អ៊ុន សិទ្ធា ក៏ហាក់បង្ហាញតម្រុយឃ្លាតឆ្ងាយពីសិល្ប: ដែលខំសាងកេរ្តិ៍ឈ្មោះ ២០ឆ្នាំកន្លងមកដែរ។

ជាមួយគ្នានេះ លោក អ៊ុន សិទ្ធា បានរំលឹកនូវអនុស្សាវរីយ៍ខ្លះៗដែរថា “ថ្វីត្បិតតែរឿងបានថតបញ្ចប់ និងចាក់ផ្សាយចប់ហេីយក៏ដោយ ក៏ខ្ញុំនៅតែនឹក និងមានអនុស្សាវរីយ៍ជាច្រើនជាមួយគ្នាមិនថាតែជាមួយតួក្រុមការងារ ជាពិសេស ឯកឧត្ដមបង ហ៊ុយ វាសនា នឹងកាន់តែអស្ចារ្យសម្រាប់ខ្ញុំ គឺមានវាសនាខ្ពស់ណាស់បានជួបសម្តេចពុកដោយផ្ទាល់ និងបានការណែនាំពីពុកផ្ទាល់ ពីបុគ្គលិកលក្ខណៈរបស់តួអង្គ(ធី) ព្រមទាំងបងវាសនាផងដែរ គឺសុទ្ធសឹងតែអ្នកផ្តល់ឱកាសនឹងមេីលឃេីញពីសមត្ថភាពរបស់ខខ្ញុំ”។
តារាសម្តែងលោក អ៊ុន សិទ្ធាបន្តថា “បេះដូងសិល្បៈតែលោកក៏មិនដឹងថាបេះដូងមួយនេះ និងឈរលេីផ្លូវនេះបានយូរដល់ពេលណាទេ។ អ្វីៗសម្រេចលេីពេលលវេលា”។

លោក អ៊ុន សិទ្ធា ធ្លាប់បានបញ្ជាក់ឱ្យដឹងថា ២០ឆ្នាំជាងលេីវិស័យសិល្ប:ដែលធ្វេីឱ្យលោកស្គាល់គ្រប់ស្ទេីរតែគ្មានចន្លោះ ហេីយក៏បង្ហាត់បង្រៀនលោកឱ្យចេះសឹងតែសព្វគ្រប់ការងារផងដែរ។ ចំណុចដែលសំខាន់បំផុតនោះ គឺធ្វេីឱ្យលោកចេះមេីលមនុស្សបានថែមទៀតសឹងតែមេីលថ្លុះទៀតផងថាជា AI ឬក៏ពិតបាន៕ ចាន់រ៉ា


-
កីឡា៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


