ជីវិតកម្សាន្ដ
សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលបច្ច័យបុណ្យសព អ៊ុន សិទ្ធា ចំនួន៣០លានរៀល
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រ ធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមនិងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចូលបច្ច័យបុណ្យសពតារាសម្តែងលោក អ៊ុន សិទ្ធា ចំនួន ៣០,០០០,០០០រៀល តាមរយៈលោក ហ្វៃ សំអាង។

នៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥លោក ហ្វៃ សំអាង នឹងលោកស្រីចន ច័ន្ទលក្ខិណា បាននាំយកបវច្ច័យទៅប្រគល់ជូនដល់គ្រួសារសពរបស់លោក អ៊ុន សិទ្ធា ដែលបានទទួលមរណភាពដោយជំងឺដំបៅក្រពះ កាលពីថ្ងៃទី១៩ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាមម៉ោង៥ល្ងាច ។
ជាមួយគ្នានោះ គ្រួសាររបស់លោក អ៊ុន សិទ្ធា បានសំពះគោរពថ្លែងអំណរគុណយ៉ាងអនេកដល់សម្តេចទាំងទ្វេ និងសូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិប្រទានពរជ័យដល់សម្តេចតេជោ និងក្រុមគ្រួសារមានសុខភាពល្អបរិបូរណ៍។
គួរបញ្ជាក់ថា ស្នាដៃសិល្បៈរបស់លោក អ៊ុន សិទ្ធា គឺលោកមានកិត្តិយសបានសម្ដែងនៅក្នងររឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៍មី របស់ទូរទស្សន៍បាយ័នភាពយន្តចម្រៀងទុក្ខស្រីប្តីព្រាត់របស់សមាគមសិល្បករខ្មែរ ដែលក្នុងអាណត្តិលោកស្រី ចន ច័ន្ទលក្ខិណា ជាប្រធាន ។

លោកធ្លាប់ជាប់លេខ១ ប្រុសស្អាត របស់ទូរទស្សន៍ CTN ធ្លាប់ជាពិធីករកម្មវិធី អប្សរា Award របស់ទូរទស្សន៍ អប្សរា រួមនឹងស្នាដៃភាពយន្ត សិល្បៈជាច្រើនទៀត។ ស្នាដៃភាពយន្តចុងក្រោយរបស់លោកគឺថតរឿងអប្សរាមហាអង្គរ”របស់ផលិតកម្មរស្មីហង្សមាស និងទូរទស្សន៍ហង្សមាសមិនទាន់ចាក់បញ្ចាំងនៅឡើយ។


ទោះបីយ៉ាងណាមរណភាពរបស់លោក អ៊ុន សិទ្ធា មិនមែនត្រឹមតែដំណឹងដ៏សោកសៅសម្រាប់អ្នករួមអាជីព និងក្រុមគ្រួសារប៉ុណ្ណោះទេ សូម្បីតែសាធារណជនដែលជាអ្នកគាំទ្រតារាប្រុសឆ្នើមរូបនេះបង្ហាញក្តីសោកសង្រែងជាពន់ពេកផងដែរ ខណៈដែលពុំធ្លាប់លេចឭដំណឹងស្ថានភាពសុខភាពណាមួយរបស់លោកសោះ តែសុខៗស្រាប់តែបានទទួលដំណឹងស្លុតចិត្តភ្លាមៗនេះទៅវិញ៕ អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


