ជីវិតកម្សាន្ដ
គ្រួសារ អ៊ុន សិទ្ធា ស្នើបញ្ឈប់វែកញែកការស្លាប់ ដើម្បីឱ្យដួងវិញ្ញាណក្ខន្ធសពទៅបានស្ងប់ចិត្ត
ថ្វីដ្បិតសពតារាសម្តែងលោក អ៊ុន សិទ្ធា ត្រូវធ្វើពិធីបូរជាចប់រួចរាល់ហើយក្តី ប៉ុន្តែមកដល់ពេលពេលនេះគេសង្កេតឃើញថាមហាជនអ្នកគាំទ្រនិងអ្នកសិល្ប:រួមអាជីពមួយចំនួនធំនៅតែបង្ហាញអាល័យ និងសោកសង្រេងជាទីបំផុត។ ទន្ទឹមគ្នានេះដែរ ក៏មានមតិមួយចំនួននៅបន្តការវែកញែកជុំវិញការស្លាប់របស់លោក អ៊ុន សិទ្ធា ពាក់ព័ន្ធបញ្ហាជំងឺ។

ដោយសង្កេតឃើញនៅមានមតិមួយចំនួនបន្តបើកកកាយអំពីការស្លាប់របស់តារាសម្តែងលោក អ៊ុន សិទ្ធា មុននេះក្រុមគ្រួសារលោកបានចេញមកស្នើយ៉ាងទទូចសុំបញ្ឈប់បការបង្ហោះវែកញែកការស្លាប់របស់លោក អ៊ុន សិទ្ធា ដើម្បីឱ្យដួងវិញ្ញាណក្ខន្ធសពទៅបានស្ងប់ចិត្តផង។
នៅលើទំព័រហ្វេសប៊ុករបស់ តារាប្រុសលោក អ៊ុន សិទ្ធា ដែលត្រូវបានគ្រប់គ្រងដោយក្មួយបង្កើតរបស់តារាប្រុសរូបនេះបានឱ្យដឹងថា “ពូខ្ញុំគាត់ទៅបានសុខហេីយ អ៊ីចឹងក្នុងនាមខ្ញុំជាក្មួយសំពះសុំបងប្អូនឈប់បន្តការបង្ហោះវែកញែករឿងរ៉ាវគាត់អីទៀតកុំឱ្យវិញ្ញាណក្ខន្ធគាត់នៅមិនដាច់អាល័យ”។

សូមជម្រាបថា តារាសម្តែងដ៏មានប្រជាប្រិយភាពលោក អ៊ុន សិទ្ធា បានទទួលមរណភាពដោយជំងឺដំបៅក្រពះ ពោះវៀនធ្ងន់ធ្ងរ និងទឹកដក់ក្នុងពោះ កាលពីល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។ មរណភាពរបស់លោក អ៊ុន សិទ្ធា គឺ ជាការបាត់បង់សិល្បករដ៏ឆ្នេីមមួយរូប ក្នុងវិស័យសិល្ប:របស់ខ្មែរ។
សពតារាសម្តែង លោក អ៊ុន សិទ្ធា ត្រូវបានធ្វេីពិធីឈាបនកិច្ចតាមបវេណីនៅវត្តពោធិសត្ថារាម (វត្តពោធិចិនតុង) នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ ពិធីបូជាសពតារាប្រុសលោក អ៊ុន សិទ្ធា ក៏មានសិល្បករសិល្បការិនីចាស់ក្មេង បានទៅជូនដំណើរជាលើកចុងក្រោយទាំងក្តីអាល័យនិងសោកសង្រេងជាទីបំផុត៕ អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


