ជីវិតកម្សាន្ដ
អ្នកសិល្បៈ ស្លុតចិត្តនឹងដំណឹងមរណភាពតារាប្រុសឆ្នើម អ៊ុន សិទ្ធា ខណៈសូម្បីអ្នកស្និតស្នាល ក៏មិនដឹងដំណឹងសម្រាកពេទ្យ ៥ថ្ងៃដែរ
ទាំងសាធារណជន និងអ្នកសិល្បៈ បានសម្តែងការស្លុតចិត្តជាពន់ពេកចំពោះដំណឹងមរណភាពតារាសម្តែងប្រុសឆ្នើម អ៊ុន សិទ្ធា នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកានេះ ហើយបានបង្ហោះសារព្រោងព្រាត ដោយសោកស្តាយចំបោះការបាត់បង់អ្នកមានទេពកោសល្យ និងមិត្តសិល្បៈដ៏ល្អមួយរូបទៅដោយភ្លាមៗពេក។ ខណៈបើតាមអ្នកស្រី ចន ច័ន្ទលក្ខិណា លោកទទួលមរណភាពដោយសារជំងឺដំបៅក្រពះ ពោះវៀនធ្ងន់ធ្ងរ និងមានទឹកដក់ក្នុងពោះ។
មរណភាពរបស់លោក អ៊ុន សិទ្ធា មិនមែនត្រឹមតែដំណឹងដ៏សោកសៅសម្រាប់អ្នករួមអាជីព និងក្រុមគ្រួសារប៉ុណ្ណោះទេ សូម្បីតែសាធារណជនដែលជាអ្នកគាំទ្រតារាប្រុសឆ្នើមរូបនេះ ក៏បង្ហាញក្តីសោកសង្រែងជាពន់ពេកផងដែរ ខណៈដែលពុំធ្លាប់លេចឭដំណឹងស្ថានភាពសុខភាពណាមួយរបស់លោកសោះ តែសុខៗស្រាប់តែបានទទួលដំណឹងស្លុតចិត្តភ្លាមៗនេះទៅវិញ។
សូម្បីតែមិត្តសិ្នតស្នាលនឹងតារាប្រុសឆ្នើមរូបនេះ គឺលោក សឿន វីតា ក៏ពុំបានទទួលដំណឹងថាមិត្តខ្លួនធ្លាក់ខ្លួនឈឺរហូតដេកស្លាប់លើគ្រែពេទ្យនោះដែរ។ បើតាមសំណេររៀបរាប់របស់លោក សឿន វីតា បញ្ជាក់ថា លោក អ៊ុន សិទ្ធា ចូលសង្គ្រោះបន្ទាន់ និងសម្រាកពេទ្យ ៥ថ្ងៃ តែបែរជាលាក់បាំងមិនប្រាប់មិត្តសោះឡើយ។



ទន្ទឹមនឹងដំណឹងដ៏សោកសៅនេះ សមាគមសិល្បករខ្មែរក៏បានចេញសាររំលែកទុក្ខផងដែរ ដោយរៀបរាប់ថា តាងនាមថ្នាក់ដឹកនាំ ក្រុមការងារ សមាជិក សមាជិកាទាំងអស់ នៃសមាគមសិល្បករខ្មែរ យេីងខ្ញុំទាំងអស់គ្នា ពិតជាមានសេចក្ដីរន្ធត់ តក់ស្លុតប្រកបដោយក្ដីក្រៀមក្រំជាទីបំផុត ដោយទទួលដំណឹងថា តារាសម្ដែងលោក អ៊ុន សិទ្ធា បានទទួលមរណភាពដោយរោគាពាធនៅល្ងាចថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ។
ក្នុងបរិយាកាសប្រកបដោយក្ដីអាឡោះអាល័យនេះ សមាគមសិល្បករខ្មែរ ចូលរួមសម្ដែងនូវសមានទុក្ខប្រកបដោយភាពសោកស្ដាយជាពន់ពេកចំពោះការបាត់បង់លោក អ៊ុន សិទ្ធា ដែលជាតារាសម្ដែងដ៏ឆ្នេីមមួយរូប និងចាត់ទុកជាការបាត់បង់នូវសាច់ញាតិប្រកបដោយកតញ្ញូតាធម៌ ដែលតាំងពីដើមរៀងមកទល់ពេលលាចាក លោកបានលះបង់គ្រប់បែបយ៉ាងក្នុងបុព្វហេតុគ្រួសារ។
សមាគមសិល្បករខ្មែរ ក៏សូមអំពាវនាវដល់បងប្អូនសិល្បករ សិល្បការិនី ទាំងអស់ដែលមាននូវការរាប់អាន ព្រមទាំងញាតិមិត្តជិតឆ្ងាយ មេត្តាអញ្ជើញចូលរួមបុណ្យឈាបនកិច្ចសពលោក អ៊ុន សិទ្ធា ឱ្យបានច្រេីនកុះករសក្ដិសមនឹងកិត្តិនាមល្បីល្បាញរបស់លោកដែលបានបម្រេីអារម្មណ៍មហាជនជាច្រេីនឆ្នាំកន្លងមកនេះ។

គួររំលឹកថា តារាសម្តែងសាច់ដុំកង់ៗលោក អ៊ុន សិទ្ធា បានប្រឡូកក្នុងវវិស័យសិល្បៈតាមរយៈដើរម៉ូត សម្ដែងរឿង និងធ្វើជាពិធីករតាមកម្មវិធីផ្សេងៗតាំងពីឆ្នាំ២០០៦ ដែលគិតមកដល់ពេលនេះ មានរយ:ពេលប្រមាណជិត ២០ឆ្នាំហើយ។
តាមរយ:សមត្ថភាពនិងទេពកោសល្យសម្តែងជាច្រើនកន្លងមក លោក អ៊ុន សិទ្ធា ត្រូវបានអ្នកគាំទ្រចាត់ទុកថា លោកគឺជាតារាប្រុសដែលមានភាពលេចធ្លោកលើការសម្តែង ទោះបីជាមួយរយ:ពេលចុងក្រោយ ហាក់ស្ងប់ស្ងាត់ ពោលគឺចាប់តាំងពីអ្នកម្តាយនិងលោកឪពុកចេញឋានទៅ៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


