ជីវិតកម្សាន្ដ
តារាសម្ដែងពូកែខាងទឹកភ្នែក អំពាវនាវឲ្យពលរដ្ឋកុំចេញក្រៅផ្ទះនាឱកាសបុណ្យចូលឆ្នាំថ្មី
ស្របពេលដែលជិតឈានចូលមកដល់ នៃឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆាប់ៗខាងមុខនេះ តារាសម្តែងពូកែខាងទឹកភ្នែកកញ្ញា នី មុន្នីនាថ បានចេញមុខដាស់តឿន និងអំពាវនាវដល់បងប្អូនពលរដ្ឋខ្មែរគ្រប់រូបត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺកូវីដ-១៩ ហើយកុំចេញក្រៅផ្ទះ។

តាមការកត់សម្គាល់តារាសម្ដែងទឹកភ្នែក នី មុន្នីនាថ ជាបន្តបន្ទាប់គេតែងតែឃើញនាងបង្ហាញសារចូលរួមបំផុសស្មារតីដល់បងប្អូនប្រជាពលរដ្ឋខ្មែរចំពោះការការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩។ ជាក់ ស្តែងពេលនេះនាងក៏បានចេញមុខអំពាវនាវផងដែរ។
កញ្ញា នី មុន្នីនាថ បានរៀបរាប់ថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជិតឈានចូលមកដល់ នាងសូមបួងសួងទេវតាឆ្នាំថ្មីសូមតាមថែរក្សាពុកម៉ែបងប្អូន មានសុខភាពល្អ មានសុភមង្គលក្នុងគ្រួសារ ចៀសផុតពីជំងឺកូវីដ-១៩។

តារាស្រី នី មុន្នីនាថ បន្ថែមទៀតថា ចូលឆ្នាំសូមនៅផ្ទះទាំងអស់គ្នា,សូមគោរពនូវគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ រយៈពេលវែងដើម្បីគ្រួសារ ដើម្បីសុខភាព ដើម្បីប្រទេសកម្ពុជាយើង(សូមចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ- ១៩ទាំងអស់គ្នា)៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


