Connect with us

ជីវិតកម្សាន្ដ

គោប្រាក់ ដាស់តឿនក្មេងៗ កុំភ្លើតភ្លើនបង្ហិនលុយគ្រួសារទៅចម្រើនក្លឹបកម្សាន្ត ខណៈជាវ័យស្វាធ្យាយរៀនសូត្រ

បានផុស

នៅ

លោក Orn Richard ដែលមហាជនស្គាល់ថា ជាអ្នកផលិតមាតិកាដ៏មានប្រជាប្រិយភាពម្នាក់ និងជាបុគ្គលគំរូមួយរូបដែលតែងពាំនាំចំណេះដឹងតាមរយៈការផលិតវីដេអូពីតំបន់ប្រវត្តិសាស្ត្រនានា ក៏ដូចជាចូលរួមយ៉ាងផុសផុលក្នុងវិស័យអប់រំនោះ បានចេញមកប្រតិកម្មរឿងភ្លើតភ្លើននឹងការសប្បាយតាមក្លឹបកម្សាន្ត របស់ក្មេងៗជំនាន់ក្រោយ ដែលទំនងនៅវ័យត្រឹមសិស្សនិស្សិតនៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូចដែលមហាជនបានស្គាល់ហើយថា អ្នកផលិតមាតិការូបនេះក៏មានបើកជាបណ្ណាល័យ និងផ្តល់កន្លែងស្នាក់សម្រាប់សិស្សដែលខ្វះលទ្ធភាព ដើម្បីរួមចំណែកកក្នុងចលនាជំរុញធនធានមនុស្សកម្ពុជាផងដែរ។ ឯការប្រតិកម្ម គឺបន្ទាប់ពីមានអាណាព្យាបាលទាក់ទងសួររកកូន និងដោយសារតែមួយរយៈនេះ ប្រធានបទដែលផ្ទុះការវែកញែកពេញបណ្តាញទំនាក់ទំនងសង្គម គឺរឿងក្លឹបកម្សាន្តមួយកន្លែង សម្បូរដោយយុវ័យក្មេងៗដែលទំនងនៅវ័យត្រឹមនិស្សិតនៅឡើយ ហើយហាក់កំពុងបង្កើតគំរូនៃសង្គមយុវវ័យមួយដែលយកការសប្បាយធំជាងការដុះខាត់ខ្លួន។

ក្នុងន័យនេះ Rick KH គោប្រាក់ ចង់សំដៅដល់វ័យនេះ គឺស្ថិតក្រោមការគ្រប់គ្រង និងជាបន្ទុកអាណាព្យាបាលនៅឡើយ ពុំគួរណាប្រើថវិកាដែលពួកគាត់ខំប្រឹងយ៉ាងហត់នឿយ ទៅភ្លើតភ្លើនសប្បាយតាមវិធីនេះឡើយ។ ម៉្យាងវិញទៀត ការសប្បាយអារម្មណ៍នៅតាមក្លឹបកម្សាន្ត ជាអ្វីដែលយុវ័យមិនគួរចូលរួមឡើយ ព្រោះក្លឹបកម្សាន្តមិនមែនតែជាកន្លែងរាំនិងស្តាប់ចម្រៀងកម្សាន្តទេ តែក៏ផ្តោតសំខាន់លើសេវាកម្មភេសជ្ជៈគ្រឿងស្រវឹងផងដែរ។

ទន្ទឹមនឹងការលើកឡើងនេះ លោកក៏សង្កត់ធ្ងន់ដល់សិស្សនិស្សិតដែលស្នាក់នៅកន្លែងដែលផ្តល់ឱ្យផងដែរថា ដាច់ខាត លោកពុំអនុញ្ញាតចំពោះក្មេងដែលចូលរួមសកម្មភាពខាងលើឡើយ ព្រោះលោកមានបំណងចង់ជំរុញអ្នកជំនាន់ក្រោយកម្ពុជា ក្លាយជាធនធានមនុស្សដ៏មានតម្លៃ យកពេលទៅក្រេបជញ្ជក់ចំណេះដឹង ជាជាងការបំផ្លាញសុខភាព និងស្មារតី តាមរយៈការផឹកសុីតាមក្លឹបកម្សាន្ត។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម