ជីវិតកម្សាន្ដ
ខ្មែរតែមួយ! សុខគា គីមលាង ទទូចសុំចិត្តកុំបែកបាក់សាមគ្គីភាពគ្នានាំឱ្យប្រទេសជិតខាងមើលងាយ
នាដការីរបាំបុរាណនិងជាលំដាប់រងទី១ នៃកម្មវិធី Miss Universe Cambodia 2025 កញ្ញា សុខគា គីមលាង ហៅ កូនអាន បានចេញមុខជាថ្មីដោយទទូចស្នើសុំចិត្តមហាជនអ្នកគាំទ្រ ពិសេសកូនខ្មែរគ្រប់រូបកុំបែកបាក់សាមគ្គីភាពគ្នានាំឱ្យប្រទេសជិតខាគេមើលងាយយើង។

បវរកញ្ញា សុខ គាគីមលាង បានបំផុសនិងចាត់ទុកថាពាក្យសន្តិភាពសម្រាប់ប្រទេសកម្ពុជាគឺជាកាចងចាំរបស់ប្រជាជាតិដែលនាំឱ្យមានសុខសុវត្ថិភាពសុខសុភមង្គលក៏ដូចជាអាចឱ្យយើងបានឃើញនូវហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានា ។
ដោយឡែកថ្មីៗនេះនាដការីរបាំបុរាណកញ្ញា សុខ គាគីមលាង បានចេញមុខលើកឡើងថា ក្តីស្រឡាញ់គ្មានលក្ខខណ្ឌ Kon Ant ចង់ប្រាប់ថាស្រឡាញ់អ្នកទាំងអស់គ្នាព្រោះជាខ្មែរតែមួយកុំបែកបាក់សាមគ្គីភាពគ្នាខុស ឬត្រូវចេះអត់ឱននិងស្ថាបនាដើម្បីប្រទេសជាតិយើងរីកចម្រើនទៅមុខកុំឱ្យប្រទេសជិតខាងគេមើលងាយ។
តារាស្រីរូបនេះបានបញ្ជាក់បន្ថែមទៀតថា “បើយើងខ្លាំងគ្មានអ្នកណាលាបពណ៌យើងជាប់ និងបំបែកបំបាកយើងបានឡើយដូច្នេះកូនខ្មែរគ្រប់រូបកុំបែកបាក់សាមគ្គីភាពគ្នាយើងត្រូវរួមគ្នាក្នុងនាមស្មារតីខ្មែរមួយ”។
គួរបញ្ជាក់ថា សិល្បការិនីដ៏ឆ្នើមនឹងជានាដការីកញ្ញាសុខគា គីមលាង ហៅ កូនអាន កន្លងមកត្រូវបានទ ស្សនិកជនបានដឹងថានាងតែងមានភាពលេចធ្លោលើសកម្មភាពផ្សព្វផ្សាយវប្បធម៌សិល្ប:ខ្មែរ។ តួយ៉ាង កាលពីថ្មីៗកន្លងទៅ សុខគា គីមលាង បានចេញមុខប្តេជ្ញាចូលរួមផ្សព្វផ្សាយវប្បធម៌អរិយធម៌កេរត្តិ៍មរតកដូនតាខ្មែរមិនអាចឲ្យស្លាប់ទេ៕ ដោយ : ចាន់រ៉ា

-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


