ជីវិតកម្សាន្ដ
លីវ ជីលី បង្ហាញការគាំទ្រពេញទំហឹង ពេលដឹង Kon Ant ចូលប្រកួត Miss Universe 2025
អតីតបវរកញ្ញា Miss Grand Cambodia 2020 កញ្ញា លីវ ជីលី បានបង្ហាញឆន្ទ:លើកទឹកចិត្ត និងគាំទ្រយ៉ាងពេញទំហឹង បន្ទាប់ពីឭដំណឹងដ៏រំភើបនាដការីឆ្នើមផ្នែករបាំបុរាណអប្សារាកញ្ញា សុគា គីមលាង ហៅ កូនអាន ប្រកាសចូលរួមប្រកួតក្នុងកម្ម វិធីប្រឡងសម្រស់ដ៏អស្ចារ្យ Miss Universe Cambodia 2025 ។

ថ្មីៗនេះ នាដការីឆ្នើមផ្នែករបាំបុរាណអប្សារាកញ្ញា សុគា គីមលាងហៅ កូនអានបានប្រកាសបង្ហាញពីតម្រុយចូលរួមប្រកួតនៅក្នុងកម្មវិធីប្រឡងសម្រស់ Miss Universe Cambodia 2025 បង្កការចាប់អារម្មណ៍សម្រាប់អ្នកគាំទ្រនិងអ្នកនិយមតាមដានវិស័យបវរកញ្ញានៅកម្ពុជា។
ងាកមកចាប់អារម្មណ៍រៀមច្បង លីវ ជីលី បានបង្ហាញឆន្ទ:គាំទ្រពេញទំហឹងពេលដឹង សុគា គីមលាង ចូលប្រកួតMiss Univer 2025 ដូច្នេះថា “បងទើបថតចប់ ស្រាប់តែឃើញអូន Kon Ant ចង់ចូលប្រកួតកម្មវិធី MUC អូយពិតជារំភើបបងគាំទ្រពេញទំហឹងណាបេះដូងបង”។ តាមរយ:សំណែរនេះដែរ កញ្ញា សុគា គីមលាង បានឆ្លើយតបខ្លីថា “ជួយណែនាំប្អូនផងណា”។
គួរបញ្ជាក់ដែរថា ការប្រកាសត្រៀមខ្លួនចូលប្រឡូកក្នុ ងវិស័យបវរកញ្ញារបស់កញ្ញាសុគា គីមលាងនានេះបា នធ្វើឲ្យអ្នកគាំទ្រមួយចំនួនបង្ហាញការលើកទឹកចិត្ត ខណ:នាងប្តេជ្ញាយកជ័យជំនះដើម្បីក្លាយជាតំណាងក ម្ពុជាឈានទៅដល់ឆាកអន្តរជាតិនាពេលខាងមុខ។ នាដការីរូបនេះបានបញ្ជាក់ច្បាស់ៗថា នាងដល់ពេលត្រូវច្បាស់លាស់និងបង្ហាញហើយ ។
កញ្ញា សុគា គីមលាង ឬ កូនអាន់ បានលើកឡើងថា “រាល់ការប្រឹងប្រែងខិតខំនិងបទពិសោធន៍របស់ខ្ញុំ នឹងធ្វើឲ្យUniverseទទួលស្គាល់កូនខ្មែរកាន់តែច្បាស់ថាប្រទេសតូចតែបេះដូងធំគឺ Kon Ant Cambodia”។ យ៉ាងណាការប្រកាសខ្លួនចូលក្នុងវិស័យបវរក ញ្ញាពីសំណាក់ សុគា គីមលាង នេះស្របពេលដែលមានការបើកភ្លើងខៀវពីសំណាក់អ្នកគ្រប់គ្រងកម្មវិធីខាងលើ ដែលបើកឱកាសសម្រានាដការីដើម្បីដណ្តើមមកុដ Miss Universe Cambodia 2025៕ អត្ថបទ៖ ចាន់រ៉ា
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២០ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៣ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


