ជីវិតកម្សាន្ដ
នាដការីរបាំ កូនអាន ទទួលយករាល់ការរិះគន់ ដើម្បី កែតម្រូវចំណុចខ្វះខាតក្នុងវិស័យភាពយន្ត
នាដការីលេចធ្លោផ្នែករបាំបុរាណកញ្ញា សុគា គីមលាង ហៅ កូនអាន តែងធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍លើសកម្មភាពចូលរួមផ្សព្វផ្សាយ និងអភរិក្សវិស័យសិល្ប:វប្បធម៌ជាតិ។ ជាមួយគ្នានេះ ថ្មីៗនាងក៏ចាប់ផ្តើមលេចវត្តមានតាមរយ:ការថត MV បទចម្រៀង និងភាពយន្តជាដើម។

ស្របពេលដែលទទួលបានទីផ្សារសម្តែងភាពយន្តលើកដំបូងនេះដែរ តារាស្រីរូបស្រស់ សុគា គីមលាង បានបង្ហាញការសប្បាយរីករាយដោយជឿជាក់ថា នាងនឹងកាន់តែវិវឌ្ឍខ្លួនឱ្យកាន់តែខ្លាំង និងល្អថែមទៀត។ មិនតែប៉ុណ្ណោះ គីមលាង បានបើកចិត្តទទួលយករាល់ការរិះគន់ដើម្បីស្ថាបនាផងដែរ។
ជាក់ស្តែង ថ្មីៗនេះ កំឡុងពេលលេចវត្តមានក្នុងភាពយន្តរឿង “សាសនាងងឹត” នាដការី សុគា គីមលាង ហៅ កូនអាន បានធ្វើឱ្យទស្សនិកជនមួយចំនួន គាំទ្រនិងសរសើរការសម្តែងរបស់នាង។ ដោយឡែក ក្រោយរឿងនេះត្រូវបានចាក់បញ្ចាំងក៏មានមតិលើកឡើងពីភាពវិជ្ជមានច្រើននិងអវិជ្ជខ្លះផងដែរ។
ឆ្លើយតបនឹងការលើកឡើងរវាងភាពវិជ្ជមាន និងអវិជ្ជមាននៅក្នុងសាច់រឿងនោះដែរ កញ្ញា សុគា គីមលាង បានបញ្ជាក់ដោយទទួលការរិះគន់ ដើម្បីកែតម្រូវចំណុចខ្វះខាតក្នុងវិស័យភាពយន្ត។ គីមលាង បាននិយាយខ្លីថា ខ្ញុំទទួលយកនិងកែតម្រូវនូវចំណុចខ្វះខាត ដើម្បីឱ្យកាន់តែល្អបន្ថែមសម្រាប់ភាពយន្តក្រោយៗទៀត។ ចំណុចបានធ្វើឱ្យមហាជនកាន់តែសរសើរចំពោះការបើកចិត្តរបស់ស្រីស្អាតរូបនេះ។
ជាការពិត នាដការីឆ្នើមផ្នែករបាំបុរាណអប្សារាលើភ្នំទឹកកកកញ្ញា កូនអាន កន្លងមកត្រូវបានទស្សនិកជនដឹងថា នាងតែងតែមានភាពលេចធ្លោលើសកម្មភាពផ្សព្វផ្សាយវប្បធម៌សិល្ប:ខ្មែរ។ សកម្មភាពនេះ តែងទទួលបានកាសរសើរ និងគាំទ្រពីសំណាក់មហាជនខ្មែរគ្រប់មជ្ឈដ្ឋាន៕ អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


