ជីវិតកម្សាន្ដ
ផ្ទុះការចាប់អារម្មណ៍នឹងសម្រស់បវរកញ្ញាកូនកាត់អាមេរិក សុីដនី ម៉ារិទ្ធ គ្រងឈុតតំណាងជាតិ “ទេពអប្សរព្រះបុរមវិស្ណុលោក”
សាធារណជនខ្មែរ ពិសេសអ្នកដែលគាំទ្រវិស័យបវរកញ្ញានៅកម្ពុជា កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះឈុតតំណាងជាតិ គ្រងដោយបវរកញ្ញាកូនកាត់អាមេរិក សុីដនី ម៉ារិទ្ធ (Miss Planet Cambodia 2025) ខណៈកំពុងតំណាងជាតិប្រកួតក្នុងកម្មវិធី Miss Planet International ។

ទោះជាបវរកញ្ញាថ្មីថ្មោងក្នុងវិស័យមួយនេះក៏ដោយ តែបវរកញ្ញាកូនកាត់រូបនេះ តែងតែធ្វើឱ្យមហាជនចាប់អារម្មណ៍ មិនថារូបសម្រស់ និងសមត្ថភាព ពោលគឺរាប់ចាប់ពីថ្ងៃបង្ហាញខ្លួនក្នុងកម្មវិធីប្រកួតប្រជែងសម្រស់ និងសមត្ថភាព Miss Supranational Cambodia 2025 មកម្ល៉េះ និងដណ្តើមបានតំណែងលំដាប់រងទី១ ។
ដោយឡែក នៅរាត្រីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ បវរកញ្ញាកូនកាត់អាមេរិក សុីដនី ម៉ារិទ្ធ បានធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញានៅកម្ពុជា ផ្ទុះការចាប់អារម្មណ៍ជាថ្មីជាមួយនឹងសម្រស់របស់ខ្លួនក្នុងឈុតតំណាងជាតិដ៏ប្រណិត មានឆ្លុះបញ្ចាំងឱ្យឃើញនូវដួងព្រលឹងជាតិខ្មែរដ៏ល្អផូរផង់។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ Miss Planet Cambodia បានរំលេចនូវគុណតម្លៃនៃមហាប្រាសាទដ៏ពិសិដ្ឋរបស់ខ្មែរ ដែលបានរំលេចនូវចម្លាក់មនុស្សស្រីយ៉ាងច្រើន រាប់តាំងពីជាន់ក្រោមផ្នែកខាងមុខរហូតដល់កំពូលខាងលើ ដែលនារីទាំងនោះមានលំអរខ្លួនដោយមកុដ ឬម៉ូដសក់សៀតផ្កាផ្សេងៗគ្នារាប់រយម៉ូដ ជាមួយនូវគ្រឿងអាលង្ការមានក្បូរក្បាច់ដាំត្បូងគុជដ៏វិសេស ដែលយើងសុទ្ធតែស្គាល់ថា ចម្លាក់អប្សារា។ ខណៈក្បូរក្បាច់ចម្លាក់គ្មានគូរប្រៀបលើជញ្ជាំងប្រាសាទនេះហើយ បានបំផុតគំនិតក្នុងការដំឡើងឈុត “ទេពអប្សរព្រះបុរមវិស្ណុលោក” ឡើងមក។
បើតាមការបញ្ជាក់ ឈុតនេះ ត្រូវបានដកស្រង់កែច្នៃពីស្នាដៃសិល្បៈចម្លាក់ស្រីទេពអប្សរនៅលើជញ្ជាំងគោបុរៈទី១ នៃប្រាសាទអង្គរ ក្នុងចំណោមចម្លាក់ទេពអប្សរជាច្រើនទៀត ដែលបានប្រសូត្រចេញពីការលូតលាស់ខាងបញ្ញាគំនិតច្នៃប្រឌិតខាងសីលធម៌ គុណធម៌ និងគតិបណ្ឌិត ដែលចាត់តាំងឱ្យកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២។


បច្ចុប្បន្ន Miss Planet International កំពុងដំណើរការ និងរៀបចំធ្វើនៅកម្ពុជាផ្ទាល់តែម្តង ដោយមានការចូលរួមពីបវរកញ្ញាបណ្តាប្រទេសជាច្រើន ខណៈវគ្គ Grand Final នឹងប្រព្រឹត្តិទៅនៅអំឡុងពាក់កណ្តាលខែមីនានេះ៕





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


