នាយគ្រឿនបើក​កកាយ​ថ្ងៃឡើងឆាកដំបូង ភ័យឡើងលេចនោម​​
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

នាយគ្រឿនបើក​កកាយ​ថ្ងៃឡើងឆាកដំបូង ភ័យឡើងលេចនោម​​

បានផុស

នៅ

មហាជន​គ្រប់គ្នា​បានដឹងហើយថា​តារា​កំ​ប្លែង​ដែលមាន​ដើមកំណើត​ពី​ខេត្តស្វាយរៀង​ និង​ត្រូវជា​ប្អូន​ប្រុស​បង្កើយ​នាយ ពែ​កមី គឺ​នាយ គ្រឿន មុន​ពេល​ក្លាយជា​តារាកំប្លែង ​លោក​ជាកម្មករសំណង់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែ​យ៉ាងណាមិញ​នាយ គ្រឿន បច្ចុប្បន្ន​ត្រូវបានគេ​ស្គាល់​ និង​គាំទ្រ​យ៉ាងច្រើន​តាមរយៈ​សមត្ថភាព កំប្លុកកំប្លែង​ស្ងួត​។ ​ខណៈដែល​ការចូល​កំប្លែង​ដំបូង​មិនត្រូវ​បានន​ណា​ម្នាក់​ដឹង​ទេ​ថា ​នាយ គ្រឿង បាន​ជួប​នូវ​រឿងរ៉ាវ​លំបាក​អ្វីខ្លះ​ឡើយ​ទើបតែ​ពេលនេះ​នាយ គ្រឿន បាន​ទម្លាយ​ប្រាប់​ការពិត​តែម្តង​។​

នាយ គ្រឿន បាន​បើក​កកាយ​ជីវិត​របស់ខ្លួន​តាមរ យ​:​កម្មវិធី​មួយ​ថា​ ខ្លួន​មាន​ថ្ងៃនេះ​ដោយសារតែ​មាន​ការជួយជ្រោមជ្រែង​ពី​សំណាក់​បងប្រុស​នាយ ពែ​កមី ដែល​បាន​ផ្តល់ឱកាស​ឲ្យ​ចូល​កំប្លែង​។​ ប៉ុន្តែ​ដំ​បូង​ឡើយ​ត្រូវបាន​នាយ​បដិសេធន៍​ព្រោះ​មិន​ហ៊ាន​ឡើង​ឆាក​។​

តារា​កំប្លែង​នាយ គ្រឿន បន្តទៀតថា​ ក្រោយមក​ទៀត​នាយ ពែ​កមី ក៏បាន​ហៅ​ម្តងទៀត ​គឺ​ប្រាប់ថា​គ្រាន់​តែ​ឈរ​ឲ្យ​ស្គាល់​ឆាក​សិន​ទៅ មិនបាច់និយាយអ្វីទាំងអស់ ពេលនោះខ្លួនក៏សម្រេចចិត្តថា ទៅ​ដើម្បីគ្រាន់តែ​ឲ្យ​អស់ចិត្ត​បង​របស់ខ្លួន​នោះទេ​។​

នាយ​ថា ពេលខ្លួនបានទៅចូលរួមសម្ដែងនោះ សូម្បីតែឈរនោះ ក៏អារម្មណ៍មិនដឹងហោះទៅដល់​ណា​បាត់​ដែរ ព្រោះភ័យ​ពេក​ឲ្យតែគេសួរបន្តិចដឹងតែលេចនោមដាក់ខោមិនខាន ។​

នាយ គ្រឿន និយាយថា​បន្ទាប់ពី​កំប្លែង​លើកទីមួយ​ហើយ​នោះ ​ខ្លួន​ក៏មាន​ឱកាស​ម្ដងទៀត​កំប្លែង​ក្នុង​កម្ម​វិធី​សំណើច​តាម​ភូមិ​ ពោលគឺ​គ្រាន់តែជាតួកាន់កាបប​បូ​ប​ឲ្យ​គេ​ប៉ុ​ណ្ណោះដែល​ពេលនោះ​នាយ​បាន​ត្រៀម​ប៉ា​រ៉ូល​មួយចំនួន​រួចហើយ​ដើម្បីមានឱកាសល្អ នឹងបង្ហាញពីសមត្ថភាពរបស់ខ្លួនឲ្យ​គេ​ឃើញ តែ​ចៃដន្យ​ពេល​ឡើង​ឆាក​នោះ​ក៏​ភ្លេច​អស់រលីង​តែម្ដង​។​

ដោយសារតែ​ហេតុនេះហើយ​ទើប​នាយ​បា​នស​ម្រេច​ទៅធ្វើ​សំណង់​វិញ​រហូត​បាន​រយ​:​ពេល​ប្រហែល ៣​ខែ​ក៏មាន​ការសម្ដែង​មួយ​តម្រូវ​ឲ្យ​មាន​តួ​មកឈរទៀត​។​ ពេលនោះ​ហើយ​នាយ ពែ​កមី ក៏សម្រេច ឲ្យមក​សម្ដែង​ម្តងទៀត​ និង​និយាយ​ឆ្លើយឆ្លង​ជាមួយ​អំឡុងពេល​នោះ ខ្លួន​ក៏អាចនិយាយបានមួយ ម៉ាត់ ពីរម៉ាត់ ជាមួយនាយពែ​កមី ​ទើប​មាន​ថ្ងៃ​មួយ​បាន​ភ្លាត់មាត់​និយាយ​ទៅ​ក៏​មានការ​ផ្ទុះសំណើច​ពី​មហាជន​ជាច្រើន​តែម្តង​។​

នាយ គ្រឿន បន្ថែម​ដែរ​ថា​ អំឡុង​ពេលនោះ​បាន​ជំរុញ​ទឹកចិត្ត​របស់លោក​ឲ្យ​កាន់​តែមាន​ភាពក្លាហាន​និង​ព្យាយាម​បន្ថែម​រហូត​មានឱកាស​ក្លាយជា​តារា​កំប្លែង​ដែល​ទទួលបាន​ការគាំទ្រ​និង​ត្រូវ​មហា​ជន​ដាក់​ងារ​ជាតា​រា​កំប្លែង​ស្ងួត​បែបនេះ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

រដ្ឋមន្ត្រីការបរទេស​អង់គ្លេស សោកស្ដាយ​ចំពោះ​រឿងរ៉ាវ​អតីតកាល ដែល​បាន​កើតឡើង​មកលើ​ប្រជាជន​កម្ពុជា​

ព័ត៌មានជាតិ៦ នាទី មុន

អង្គការ​AHF​អំពាវនាវ​ដល់​មេដឹកនាំ​ពិភពលោកជួយ​បង្កើន​ការផលិត​វ៉ាក់សាំង​កូ​វីដ​១៩​ជួយ​ដល់​ប្រទេស​ក្រីក្រ​

ព័ត៌មានជាតិ១១ នាទី មុន

អាជ្ញាធរ​សុំ​ឲ្យ​បងប្អូន​លក់​លើផ្លូវ​លេខ​៣៦៩ ​ត្រូវ​ចូល​លក់​ក្នុង​ផ្សារ​បន្លែ​ មិន​ឲ្យ​ហួស​ថ្ងៃទី​២៨

KPT+១៦ នាទី មុន

ស្គាល់ចិត្តថ្លើមដៃគូតាមរយៈខែកំណើតទាំង១២ មួយណាជាគូស្នេហ៍របស់អ្នក?

ព័ត៌មានជាតិ១៨ នាទី មុន

អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ-​១៩​ ក្នុង​ព្រឹត្តិការណ៍​២០​កុម្ភៈ​កើនឡើង​ជិត​៥០០​នាក់​ហើយ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services