ជីវិតកម្សាន្ដ
បញ្ញា សិទ្ធ ស្នើឲ្យបញ្ឈប់ការផ្សព្វផ្សាយរឿងដែលមិនផ្តល់ប្រយោជន៍ដល់សង្គម
តារាសម្តែងប្រុសលោក បញ្ញា សិទ្ធ បានធ្វើការអំពាវនាវដល់មហាជននិងបណ្តាញផ្សព្វផ្សាយសង្គមមួយចំនួនមេត្តាបញ្ឈប់ការចែករំលែក ឬផ្សព្វផ្សាយព័ត៌មានដែលមិនផ្ដល់ប្រយោជន៍ដល់សង្គមជាតិ។
លោក បញ្ញា សិទ្ធ បានលើកឡើងថា ដោយមួយរយ:ចុងក្រោយនេះ ឃើញមានបណ្តាញផ្សព្វផ្សាយអនឡាញមួយចំនួនតែងតែធ្វើការផ្សព្វផ្សាយព័ត៌មានដែលមិនផ្តល់ប្រយោជន៍ដល់សង្គមដូចជារឿងបុគ្គលដែលឈ្លោះហែកហួរ ឬជេរបញ្ចោរគ្នានោះលោកសូមស្នើរសុំមេត្តាឈប់ផ្សព្វផ្សាយចែករំលែករឿងបែបនេះទៀតទៅ។

តារាសម្តែងលោក បញ្ញា សិទ្ធ បានរៀបរាប់ថា ”សូមអង្វរបងៗសារព័ត៌មានស្រុកខ្មែរទាំងអស់មេត្តាកុំយករឿងរបស់បុគ្គលដែលជេរហែកហួរគ្នាមកផ្សព្វផ្សាយឲ្យបងប្អូនប្រជាជនខ្មែរបានដឹង ព្រោះអ្នកទាំងនោះមិនមែនជាបុគ្គលដែលមានប្រយោជន៍ដល់សង្គមជាតិទេ”។
លោកបន្តថា ខ្លះបានជេរគ្នា ហែកហួរគ្នា បង្កើតរឿង ឃ្លោះគ្នា ធ្វើឲ្យផេកមានគេឡាយច្រើនមានកម្មវិធីទូរទស្សន៍ខ្លះ ហៅឡើងផ្តល់បទសម្ភាសន៍ ហៅស្ទើរគ្រប់កម្មវិធី រីឯតារាអាជីពទម្រាំតែម្នាក់ៗល្បីមិនប្រើពេលតិចឆ្នាំទេ មិនមែនដូចសម័យនេះមនុស្សឆ្កួតក៏តារាដែរ។ ឥឡូវពួកគាត់សឹងតែដេកផ្ទះគ្រប់គ្នា មួយទៀតបើម្ចាស់ប្រេនមួយចំនួនវិញយកបុគ្គលនោះធ្វើតំណាងផលិតផលខ្លួនថែមទៀតឲ្យតែពូកែជេរ ពូកែធ្វើឡប់គឺថាល្បីតែម្តង៕
អត្ថបទ ៖ ចាន់រ៉ា


-
សន្តិសុខសង្គម២ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១៣ ម៉ោង ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី