ជីវិតកម្សាន្ដ
ណុប បាយ៉ារិទ្ធ កំពុងផ្ទុះការរិះគន់ច្រើន ព្រោះចំណងជើងបទចម្រៀងមួយបទ
មហាជននិងអ្នកគាំទ្រពិតជាបានដឹងហើយថា តារាចម្រៀងលោក ណុប បាយ៉ារិទ្ធ ទើបតែជាសះស្បើយពីជំងឺកូវីដ-១៩កាលពីថ្មីៗកន្លងមកនេះ។ ស្របពេលនេះដែរ លោកក៏ត្រូវបានក្រុមហ៊ុនលើក ទឹកចិត្តតាមរយៈការបញ្ចេញបទថ្មីមានចំណងជើងថា”វ៉ៃ៣ដងឲ្យ៥០០”។
ប៉ុន្តែយ៉ាងណាមិញ ភ្លាមៗនោះក៏ស្រាប់តែមានការលើកឡើងផ្សេងគ្នា ដោយខ្លះគាំទ្រ និងខ្លះទៀតមិនទាន់ទាំងបានស្ដាប់អត្ថន័យបទនេះផង ក៏បង្ហាញការមិនពេញចិត្តរហូតធ្វើការរិះគន់ឡើងស្ពឹកមុខតែម្តង។ ដោយខ្លះលើកឡើងថា ខ្វះណាស់អី ចំណងជើងបានជាដាក់បទអីចឹង?។ “ចុមវ៉ៃ៣ដងឲ្យ៥០០ចំណងជើងឡូយណាស់បង”។

ចំណែកឯកហ្វេសប៊ុកឈ្មោះTevannara Tyបានលើកឡើងថា“បងមិនសំច្រៀងបទបែបនេះទេ ទោះអត្ថន័យយ៉ាងណាក៏ដោយ និយាយត្រង់ឃើញចំណងជើងហើយ ខ្ញុំខ្ពើមស្ដាប់ខ្លាំងណាស់”។ ឈ្មោះ Khun Sovanthyថា ”បទនេះបើចាំដល់រដូវស្រូវទុំចាំចេញទើបត្រូវ ព្រោះគេចាក់ដើម្បីបង្អើលចាបកុំឲ្យស៊ីស្រូវ”។
ចំណែកម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sok Cha nsy មិនខុសគ្នានោះទេ ក៏បានរិះគន់ថា ”វ៉ៃអ្នកនិពន្ធ ៣០០ដំបង អ្នកចម្រៀង១ដំបង ,បញ្ជាក់វ៉ៃ១ដំបង Freeថែម១០០០ដំបងទៀត”។

សូមបញ្ជាក់ថា បទ”វ៉ៃ៣ដងឲ្យ៥០០” ដែលច្រៀងដោយលោក ណុប បាយ៉ារិទ្ធ នោះ ត្រូវបានហង្សមាសបញ្ចេញលើផេករបស់ខ្លួនកាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ខណ:បទនេះនិពន្ធទំនុកច្រៀងដោយលោក លី ស៊ីនហួន ,និពន្ធបទភ្លេង និងសម្រួលតន្ដ្រី សាន់ សុវណ្ណឌីន ។ បទនេះទើបចេញជាAudio ប៉ុណ្ណោះ តែមានការិះគន់ច្រើនម្លឹងទៅហើយ ហេតុនេះគេចាំមើលថា ហង្សមាសនិងផលិតជាMVដែរឬយ៉ាង ណា?៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


