Connect with us

ជីវិតកម្សាន្ដ

នាយ ក្រិន បាន​ទ​ទួល​អំណោយ​ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​

បានផុស

នៅ

​ដោយ​មើលឃើញ​ពី​ក្តី​អាណិតអាសូរ​នោះ ​តារា​កំប្លែង​លោក ទេស សុ​ជុន ហៅ​នាយ ក្រិន ដែល​មាន​ជំងឺ​និង​ចិញ្ចឹម​កូន​តូច​៣​នាក់ ​ទទួល​បាន​អំណោ​យ​ឧបត្ថម្ភ​ពី​ស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បី​ជួយ​សម្រួល​ជីវភាព​និង​ការ​លំបាក​គ្រួសារ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា​នេះ​ ធ្វើឡើង​តាមរយៈ​លោក ប៊ុត គឹមស៊ាន ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្តបាត់ដំបង​ ដោយ​ចុះ​សំណេះសំណាល​សួរ​សុខ ទុក្ខ​ពី​ស្ថានភាព​រស់នៅ​សុខភាព​។​

​ក្នុងឱកាស​នោះ​លោក ប៊ុត គឹមស៊ាន ក៏បាន​ពាំនាំ​ប្រសាសន៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ​ដោយ​ក្តី​អាណិតអាសូរ​និង​លើកទឹកចិត្ត​ដល់​នាយ ក្រិន សូម​ប្រឹងប្រែង​ប្រកបរបរ​ចិញ្ចឹមជីវិត​ ដើម្បី​ជីវភាព​គ្រួសារ​និង​ត្រូវ​ថែទាំ​សុខភាព​ឲ្យ​បានល្អ​ អនុវត្តតាម​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល​ ដោយ​អនុវត្ត​វិធី​កាត់​បន្ថយ​ហានិភ័យ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ៣​កុំ ៣ការពារ​។​

​អំណោយ​ដែល​នាយ ក្រិន ទទួល​បាន​រួមមាន​៖ អង្ករ​១០០​គីឡូក្រាម​,​ ទឹក​សុទ្ធ​១០​កេស​, ​នំ​ធុង​៣​ធុង និង​ថវិកា​៥​លាន​រៀល​។​លោក ទេស សុ​ជុន ហៅ​នាយ ក្រិន អាយុ ៤២​ឆ្នាំ​ជាតា​រា​កំប្លែង​មាន​មាឌតូច​ល្អិត​ កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​និង​មាន​កូន​តូចៗ​ប្រុស​-​ស្រី​ចំនួន​៣​នាក់​ក្ នុងបន្ទុក​កំពុង​ស្នាក់​នៅ​ជា​មួយ​ក្រុម​គ្រួសារ​ ស្ថិតនៅ​ភូមិ​ស្លា​ក្រាម​ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ ខេត្តបាត់ដំបង​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម