ជីវិតកម្សាន្ដ
Ariana Grande បង្ហាញចិញ្ចៀនរៀបការច្បាស់ៗ ក្នុងកម្មវិធី iHeartRadio
កាលពីថ្ងៃទី ២៧ ខែ ឧសភា Ariana Grande បង្ហាញវត្តមានជាលើកដំបូងជាមួយ The Weeknd សម្ដែងចម្រៀងមួយបទ ដែលមានចំណងជើងថា Save Your Tears នៅក្នុងកម្មវិធីប្រគល់ពាន់របស់ iHeartRadio ។


ដូចទស្សនិកជនបានដឹងហើយថា Ariana Grande បានរៀបការយ៉ាងស្ងាត់ៗ និងសាមញ្ញបំផុត ជាមួយបុរសសង្ហា Dalton Gomez។ ក្នុងកម្មវិធីតន្ត្រីនោះ Ariana បានពាក់ចិញ្ចៀនអាពាហ៍ពិពាហ៍របស់នាង នៅម្រាមដៃនាងខាងឆ្វេងយ៉ាងស្រស់ស្អាត។ ក្រោយរៀបការកន្លងទៅជាង ២សប្តាហ៍ នេះជាកម្មវិធីទីមួយដែលនាងបង្ហាញវត្តមាន ជាមួយរូបសម្រស់ដ៏ស្រស់ស្អាត ពិសេស នៅម្រាមដៃនាងខាងឆ្វេង ពាក់ចិញ្ចៀនត្បូងពេជ្យភ្លឺចែងចាំងតែម្ដង។



យ៉ាងណាមិញ ប្ដីប្រពន្ធមួយគូនេះ បានរៀបការជាមួយគ្នាកាលពីថ្ងៃទី ១៥ ខែឧសភា នៅផ្ទះរបស់ Ariana នៅទីក្រុង Montecito រដ្ឋ California ដោយមានតែភ្ញៀវមួយចំនួនតូចប៉ុណ្ណោះ៕
អត្ថបទផ្ដល់ដោយ៖Poraman
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


