ជីវិតកម្សាន្ដ
ម្ចាស់ស្នាដៃ “បើខ្ញុំជាមនុស្សស្រី” ទម្លាយហេតុផល ៦ យ៉ាងពីក្រោយរឿងនេះប្រសូត
“បើខ្ញុំជាមនុស្សស្រី” សាច់រឿងបែបកំប្លែង អប់រំបញ្ហាយេនឌ័រ និងលាក់ពីក្រោយនូវមូលហេតុជាច្រើន ទម្រាំលេចចេញជារូបរាងចេញផ្សាយកាលពីខែតុលាកន្លងទៅ ត្រូវបានម្ចាស់ស្នាដៃកញ្ញា អ៊ិន បូបូ ទម្លាយប្រាប់ប្រិយមិត្តយើង។
ខាងក្រោមជាមូលហេតុមុនពេលប្រលោមលោកថ្មីបោះពុម្ព និងហេតុផលដែលហ្វេនៗមិនគួររំលងសៀវភៅនេះ៖
១. សហអ្នកនិពន្ធល្បីឈ្មោះ

រឿង “បើខ្ញុំជាមនុស្សស្រី” ជាការជំរុញរឿងដើមពីអ្នកនិពន្ធជើងចាស់ អ្នកស្រី ពាន់ ភួងបុប្ផា និងត្រូវបានក្លឹបអ្នកនិពន្ធប៉ាកកាមាសផ្ដល់អទិភាពដល់កវីស្រករក្រោយ កញ្ញា អ៊ិន បូបូ តាក់តែង សម្រាយ ពណ៌នា ចេញជាសៀវភៅឡើងមក។
២. សាច់រឿងបែបកំប្លែង
កញ្ញា អ៊ិន បូបូ បានឲ្យដឹងថា ចំណុចសំខាន់ក្នុងប្រលោមលោកមួយនេះគឺរសជាតិនៃសំណើច ដែលអាចធ្វើឲ្យអ្នកអាន ទប់សើច សឹងទ្រាំមិនបាន ។ អ្នកអានគួរតែបានភ្លក់រឿង “បើខ្ញុំជាមនុស្សស្រី” ព្រោះវាជាប្រភេទរឿងកំប្លែងដែលអាចរំសាយស្ត្រេស បំបាត់ទុក្ខកង្វល់ក្នុងស្ថានភាពដ៏តានតឹងបានមួយភាគ។ អ្នកនិពន្ធបន្ថែម។
៣. ខ្លឹមសារ-បញ្ហាយេនឌ័រ
ក្រៅពីសំណើចនៅក្នុងសៀវភៅ ចំណុចធំដែលអ្នកអានអាចទទួលបានគឺបញ្ហាយេនឌ័រ។ ការផ្តល់អាទិភាពដល់មនុស្សស្រី ដោយកាលណាអនុវត្តហួសហេតុពេកទៅ ក៏មានផលវិបាកដល់មនុស្សប្រុសដូចគ្នា។ ហ្វេនៗនឹងមើលឃើញពីទំនួលខុសត្រូវក្នុងតួអង្គ សិទ្ធីគន្ធ ដែលបង្ហាញពីការទទួលខុសត្រូវរបស់យុវជនក្នុងនាមជាជំហរគ្រួសារ ក៏ដូចជាមេគ្រួសារទាំងអស់ថា ពួកគាត់ខិតខំយ៉ាងខ្លាំងដើម្បីអ្នកផ្ទះរបស់ខ្លួន ជាពិសេសគឺភាពប្រែប្រួលទាំងស្រុង ក្រោយពេលរៀនចប់។

៤. ការផ្ចិតផ្ចង់រៀបចំ
ប្រលោមលោក “បើខ្ញុំជាមនុស្សស្រី” ត្រូវបានអ្នកសរសេរ វិចិត្រករ អ្នករចនា និងអ្នករៀបចំសហការទាំងអស់ ចំណាយពេលវេលាច្រើនដើម្បីផ្ចិតផ្ចង់ឱ្យចេញជាសៀវភៅមួយល្អទៅបាន។
៥. សាច់រឿងភាគច្រើនស្រង់ពីតថភាពសង្គម
លើសពីនោះទៀត អ៊ិន បូបូ បានព្យាយាមប្រើប្រាស់ពាក្យកម្រងកែវ ដែលមានចុងចួនដូចជាកំណាព្យ ធ្វើជាការពណ៌នាក្នុងបទនិពន្ធមួយនេះ ព្រមទាំងបង្ហាញតថភាពជាច្រើនដែលខ្លួនសង្កេតឃើញនាពេលកន្លងបញ្ចូលក្នុងសាច់រឿងផងដែរ។ យ៉ាងណាក្ដី ការសាកល្បងសរសេរជាកម្រងកែវរហូតបានសម្រេច កញ្ញាថាខ្លួនក៏ពេញចិត្ត ទោះមិនទាន់បានល្អ ដ្បិតជាសៀវភៅដំបូង តែបានចំណាយអារម្មណ៍ជាច្រើនទៅលើខ្លឹមសារ ដើម្បីឱ្យចាក់ដោតអ្នកអាន។
៦. ស្ទើរគ្មានពេលគេង

ម្ចាស់ស្នាដៃរូបនេះ លើកឡើងដែរថា រឿងហ្នឹងខ្លួនសរសេរចំពេលរវល់ការងារខ្លាំងមែនទែន។ អនុស្សាវរីយ៍ដែលមិនអាចបំភ្លេច កញ្ញាបានចំណាយពេលរហូតដល់ម៉ោង២ទាបភ្លឺស្ទើររាល់យប់ ក្នុងរយៈពេល ៥-៦ ខែនៃការសរសេរសាច់រឿងទាំងមូល៕
អត្ថបទ៖ សន្យា
ចុចអាន៖ សៀវភៅ«ពេលវេលា»បោះពុម្ពជាលើកទីពីរ
ចុចអាន៖ រឿងស្នេហាបែបកំប្លែងថ្មីស្រឡាង ត្រូវចិត្តសម្រាប់អ្នកស្រ្តេសច្រើន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


