ជីវិតកម្សាន្ដ
សុភ័ក្ត្រ កុសុម៉ា ផ្ដល់៨០០ដុល្លារជួយសម្រេចក្តីស្រមៃយុវជនពិការជើងម្នាក់
ភ្នំពេញ៖ ពិធីការិនីសម្តីចាក់ទឹកមិនលិចកញ្ញា សុភ័ក្ត្រ កុសុម៉ា ដោយមើលឃើញ និងការអាណិតចំពោះបុរសម្នាក់ដែលមានពិការភាព (ពិការជើង) បានផ្តល់ថវិកាផ្ទាល់ខ្លួនដើម្បីជួយសម្រេចក្តីស្រមៃ។
បើតាមការបញ្ជាក់ឱ្យដឹងពីលោក តាន់ គីមសួរ លើ Facebook នៅក្នុងសកម្មភាពចូលរួមក្នុងយុទ្ធនាការលញ់គ្រាប់ថ្នាំដើម្បីបញ្ចុះកម្តៅផែនដី (លញ់ដីបង្កប់គ្រាប់ដើមឈើ ដើម្បីបាចគ្រាប់លញ់ទាំងនោះនៅតំបន់ព្រៃរេចរឹល) នៅថ្ងៃទី២៥ ខែមិថុនានេះ បានបញ្ជាក់ថា ការផ្តល់ថវិកាពីសំណាក់កញ្ញា សុភ័ក្ត្រ កុសុម៉ា នេះដោយសារនាងឃើញ ហើយអាណិត និងដើម្បីជួយបង្កើតមុខរបរសម្រាប់ចិញ្ចឹមជីវិតបុរសពិការនោះ។ ថវិការបស់ សុភ័ក្រ្ត កុសុម៉ា គឺមានចំនួន៨០០ដុល្លារ។

លោក តាន់ គីមសួរ បានលើកឡើងថា៖ “ប្អូនស្រី សុភ័ក្រ្ត កុសុម៉ា មានសេចក្តីរំភើបចិត្តជាខ្លាំងចំពោះទឹកចិត្តរបស់ប្អូនប្រុសពិការជើងម្នាក់នេះ ក៏សម្រេចចិត្តបំពេញក្តីស្រមៃជូនគាត់ក្នុងការបង្កើតមុខរបរជាជាងជុសជុលគ្រឿងអេឡិចត្រូនិចដោយផ្តល់ថវិកាជូនគាត់ចំនួន៨០០ដុល្លារ”។
តាមរយៈទឹកចិត្តដ៏ល្អរបស់តារាស្រីកញ្ញា សុភ័ក្រ្ត កុសុម៉ានេះ គេឃើញមានទស្សនិកជន និងអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានសម្តែងការគាំទ្រ និងលើកទឹកចិត្តនាងក្នុងនាមខ្មែរចេះស្រលាញ់ខ្មែរដូចគ្នា៕
អត្ថបទ៖ ចាន់រ៉ា



-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


