ជីវិតកម្សាន្ដ
មុនពេលស្លាប់តារាប្រុសវ័យក្មេងម្នាក់ បន្សល់ទុកត្រឹមពាក្យប៉ុន្មានឃ្លាចុងក្រោយនេះ
ភ្នំពេញ ៖ មហាជនពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម Tik Tokជាច្រើនបានបង្ហាញការភ្ញាក់ផ្អើលគ្រប់គ្នាបន្ទាប់ពីទទួលដំណឹងនៃការស្លាប់របស់តារាសម្តែងប្រុសនិងល្បីតាមរយៈបណ្តាញសង្គមTik To k លោក ផាន់ ណាផាត់។

បើតាមប្រភពពីមិត្តភក្តិជិតដិតតារាប្រុសវ័យក្មេងរូបនេះបានបញ្ជាក់ថា លោក ផាន់ ណាផាត់ បានទទួលមរណភាពនៅវេលាម៉ោងប្រមាណ១អធ្រាត្រដោយបញ្ហានៃជំងឺគាំងបេះដូង(ខ្យល់គ)ដែលមិនអាចជួយសង្គ្រោះជីវិតបានឡើយ។

ក្នុងនោះក៏មានប្រភពខ្លះបង្ហើបថា នៅយប់ថ្ងៃកើតហេតុគេកត់សម្គាល់ឃើញ ផាន់ ណាផាត់ ហាក់មានវិបត្តិផ្ទាល់ខ្លួនហើយក៏បានជួបជុំមិត្តភក្តិហូបស្រាខ្លះដែរតែបន្ទាប់មកក៏ស្រាបើតែឮដំណឹងដ៏អ កុសលនេះតែម្តង។

តាមរយៈដំណឹងមរណទុក្ខដ៏ក្រៀមក្រំនេះគេឃើញមានមិត្តភក្តិរបស់លោក ផាន់ ណាផាត់ ជាច្រើនបានសម្តែងការសោកស្តាយនិងផ្ញើសារចូលរួមរំលែកទុក្ខយ៉ាងសោកសៅនេះជាមួយក្រុមគ្រួសារសពផងដែរ។

ដោយឡែកនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកផាន់ ណាផាត់ មុនពេលស្លាប់២ឬ៣ថ្ងៃគឺលោកបានបង្ហាសារជាបន្តបន្ទាប់ដោយមានខ្លឹមសារថា លះបង់គ្រប់បែបគ្រប់យ៉ាងដើម្បីមនុស្សដែលខ្លួនស្រឡាញ់ តែចុងក្រោយសល់ត្រឹមការឈឺចាប់និងអនុស្សាវរីយ៍ល្អៗ។ មនុស្សដែលក្បត់ឧត្តមគតិខ្លួនឯងគ្មានថ្ងៃជោគជ័យទេ៕
ដោយ ៖ ចាន់រ៉ា






-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
កីឡា២២ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


