Connect with us

ជីវិតកម្សាន្ដ

ក្រុមហ៊ុន Httpool ជួយ​ពង្រឹង​អ្នក​ផ្សាយពាណិជ្ជកម្ម​ក្នុងប្រទេស​កម្ពុជា ​តាមរ​យៈTikTok

បានផុស

នៅ

​ក្រុមហ៊ុន Httpool ដែលជា​ក្រុមហ៊ុន​មួយ​របស់​ក្រុមហ៊ុន Aleph Holding មាន​សេចក្ដីសោមនស្ស​រីករាយ​សូម​ប្រកាសថា ក្រុមហ៊ុន​បានក្លាយ​ជា​ដៃគូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ក្នុងប្រទេស​កម្ពុជា​រប​ស់​ក្រុមហ៊ុន TikTok ដែលជា​ទិសដៅ​ឈានមុខ​គេ​លំដាប់​ពិភពលោក​សម្រាប់​ការ​បង្ហោះ​វីដេអូ​ខ្លីៗ ហើយ​តាមរយៈ​ភាពជា​ដៃគូ​នេះ ក្រុមហ៊ុន​អាជីវកម្ម​នៅ​កម្ពុជា​បច្ចុប្បន្ន​នឹង​អាច​ផ្សាយពាណិជ្ជកម្ម​ដល់​មនុ​ស្សរាប់​លាន​នាក់​ដែល​ប្រើប្រាស់​កម្មវិធី មួយ​នេះ​នៅ​ទូទាំងប្រទេស​ដែល​ជួយ​ពង្រឹង​ម៉ាក​យីហោ និង​អាជីវកម្ម​របស់ខ្លួន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

TikTok កំពុង​បង្កើត​ឧស្សាហកម្ម​នេះ​នៅ​ទូទាំង​ពិភពលោក ដែល​អាចឱ្យ​ក្រុមហ៊ុន​អាជីវកម្ម​គ្រប់​ទំហំ​ទាំងអស់​បង្កើត​វត្តមាន​ក្នុងស្រុក ផ្សព្វផ្សាយ​ដល់​អតិថិជន​ថ្មី និង​ជំរុញ​លទ្ធផល​អាជីវកម្ម​តាមរយៈ​ដំណោះស្រាយ​ផ្សាយ​ពាណិជ្ជ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​របស់​ក្រុមហ៊ុន​។ អ្នកប្រើប្រាស់​៩១ ភាគរយ​ក្នុងចំណោម​អ្នកប្រើប្រាស់​របស់​ក្រុមហ៊ុន TikTok យល់ឃើញថា មាតិកា​នៅលើ TikTok មាន​ភាពខុសប្លែក​ពី​គេ ឬ​ខុសគ្នា​ពី​កម្មវិធី​របស់​គូប្រជែង​នានា នេះ​បើ​យោងតាម​ការសិក្សា​អំពី​យ​ថ​ភាព​វិទ្យាសាស្ត្រ​ធ្វើ​ទីផ្សារ​ពិភពលោក (Marketing Science Global Authenticity Study conducted) ដែល​ធ្វើឡើង​ដោយ​ក្រុមហ៊ុន Nielsen ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ កាលពី​ខែមេសា​ឆ្នាំ​២០២១ សម្រាប់​ក្រុមហ៊ុន TikTok​។​

​លោក Sunny Nagpal សហ​ស្ថាបនិក និង​នាយក​គ្រប់គ្រង​ប្រចាំ​តំបន់​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​របស់​ក្រុមហ៊ុន Httpool បាន​ថ្លែងថា “​ការចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន TikTok ក្នុងប្រទេស​កម្ពុជា គឺជា​ជំហាន​ដ៏​ធំ​មួយ​សម្រាប់​ក្រុមហ៊ុន Httpool ខណៈដែល​យើង​ពង្រីក​ប្រតិបត្តិការ​របស់​យើង​នៅក្នុង​ប្រទេស​នេះ និង​បង្កើត​ក្រុម​ជំនាញ​ដើម្បី​គាំទ្រ​ដល់​ក្រុមហ៊ុន​អាជីវកម្ម​គ្រប់​ទំហំ​ទាំងអស់​នៅ​ទីកន្លែង​ផ្ទាល់​”​។​

​ក្នុងនាម​ជា​ដៃគូ​លក់​ពាណិជ្ជកម្ម​ផ្តាច់មុខ​របស់​ក្រុមហ៊ុន TikTok ក្នុងប្រទេស​កម្ពុជា ក្រុមហ៊ុន Httpool នឹង​ផ្តល់​ការគាំទ្រ ចំណេះដឹង និង​ជំនាញ​ដល់​ក្រុមហ៊ុន​អាជីវកម្ម​ក្នុងស្រុក និង​ជួយ​ពួកគេ​ទាក់ទង​នឹង​យុទ្ធសាស្ត្រ​ធ្វើ​ទីផ្សារ​ជាមួយនឹង​ដំណោះស្រាយ​ផ្សាយពាណិជ្ជកម្ម​នៅលើ TikTok ដោយ​កសាង​បទពិសោធន៍​ជាមួយនឹង​មាតិកា​ក្នុង​កម្មវិធី និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូលំទូលាយ​បំផុត​នេះ ក្រុមហ៊ុន Httpool នឹង​ជួយ​ក្រុមហ៊ុន​អាជីវកម្ម​ក្នុងស្រុក​ឱ្យ​ដើរ​តាម​ឱ្យទាន់​ការប្រកួតប្រជែង​ដែល​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​ដើម្បី​រក្សាបាន​នូវ​ការប្រកួតប្រជែង និង​សម្រេចបាន​លទ្ធផល​អាជីវកម្ម​ក្នុង​កម្រិត​អតិបរមា​។​

​លោក Sunny Nagpal បាន​បន្ថែមថា “​ភាពជា​ដៃគូ​នេះ​គឺជា​លទ្ធផល​នៃ​វត្ត​មាននៅ​ទូទាំង​ពិភពលោក​ដែល​ឈានមុខ​គេ​ក្នុង​ឧស្សាហកម្ម​របស់​ក្រុមហ៊ុន Httpool និង​កិច្ចប្រឹងប្រែង​របស់​យើង​ក្នុង​ការនាំយក​ឱកាស​សម្រាប់​ការផ្សាយពាណិជ្ជកម្ម​នៅលើ​កម្មវិធី​ព័ត៌មាន និង​វីដេ​អូ​ខ្លីៗ​ឈានមុខ​ទៅកាន់​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក​។ យើង​នឹង​ប្រើប្រាស់​ចំណេះដឹង និង​ជំនាញ​ដែល​ក្រុមការងារ​របស់​យើង​នៅ​អឺរ៉ុប​បានទទួល​ក្នុងអំឡុងពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ គួបផ្សំ​ជាមួយនឹង​ចំណេះដឹង​និង​ជំនាញ​ក្នុងស្រុក និង​ភាពជាក់លាក់​សម្រាប់​កម្ពុ​ជា​”​។​

​ភាពជា​ដៃគូ​នេះ​ក៏​នឹងដាក់​ដំណើរការ​ប្រតិបត្តិ​ប្រសើរ​បំផុត​របស់​ក្រុមហ៊ុន TikTok ការបណ្តុះបណ្តាល បច្ចេកទេស​បង្កើត​យុទ្ធ​សាស្ត្រ និង​ជម្រើស​ទូទាត់​ក្នុងស្រុក​ទៅកាន់​តំបន់​ផងដែរ ដោយមាន​ជំនួយ​ពី​អ្នកជំនាញ​របស់​ក្រុមហ៊ុន Httpool ផ្នែក​ដំណើរការ​ប្រតិបត្តិការ​ផ្សាយពាណិជ្ជកម្ម​។ ទីភ្នាក់ងារ​និង​ម៉ាក​យីហោ​នានា​នឹង​ទទួលបាន​អត្ថប្រយោជន៍​បន្ថែមទៀត​ពី​ការបណ្តុះបណ្តាល ការទូទាត់ និង​ការគាំទ្រ​ជាមួយនឹង​ការបណ្តុះបណ្តាល​អំពី​គោលនយោបាយ​ផ្សាយពាណិជ្ជកម្ម​។​

​សម្រាប់​ព័ត៌មាន​បន្ថែម Spela Marusic ប្រធាន​ផ្នែ​ទំនាក់ទំនង​សាធារណៈ​ពិភពលោក​របស់​ក្រុមហ៊ុន Httpool ([email protected])​។ Rucha Bhalekar ប្រធាន​ផ្នែក​ទីផ្សារ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​របស់​ក្រុមហ៊ុន Httpool ([email protected])​។​

​សូមបញ្ជាក់ថា ក្រុមហ៊ុន Httpool គឺជា​ក្រុមហ៊ុន​មួយ​របស់​ក្រុមហ៊ុន Aleph Holding ដែល​វិនិយោគ​លើ​កម្មវិធី ផ្សព្វផ្សាយ​ឌីជីថល​ឈានមុខ​ជា​គេ​ច្រើន​នៅ​ទូទាំង​តំបន់​អឺរ៉ុប និង​អាស៊ី​។ ក្រុមហ៊ុន​គាំទ្រ​ដល់​កំណើន​របស់​កម្មវិធី​ទាំងនេះ និង​ជំរុញ​ឱ្យ​មាន​លទ្ធផល​អាជីវកម្ម​សម្រាប់​អ្នក​ផ្សាយពាណិជ្ជកម្ម​បែប​ប្រពៃណី និង​អ្នក​ផ្សាយពាណិជ្ជកម្ម​បង់​ប្រាក់​នៅ​ទូទាំង​ទីផ្សារ​ជាង ៣០​។ ដោយ​ផ្អែកលើ​បណ្តុំ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នៃ​បច្ចេកវិទ្យា​និង​ដំណោះស្រាយ​លទ្ធផល​ការងារ ក្រុមការងារ​ ដែល​មាន​បទពិសោធន៍ និង​បទពិសោធន៍​ទីផ្សារ​ដ៏​ទូលំទូលាយ ក្រុមហ៊ុន Httpool អាចជួយ​ឱ្យ​អ្នក​ផ្សាយពាណិជ្ជកម្ម​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អតិថិជន​របស់​ពួកគេ​បាន​តាមរយៈ​មធ្យោបាយ​ផ្សេងៗ​ប្រកបដោយ​ប្រសិទ្ធភាព​បំផុត ដែល​បង្កើន​ផលចំណេញ​ពី​ការវិនិយោគ​ឥតឈប់ឈរ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម