ជីវិតកម្សាន្ដ
ក្រោយផលិតករពីររូបទម្លាយរឿងមិនទូទាត់លុយជាង១ម៉ឺនដុល្លារ លោក អ៊ិន សុភិន ចេញមុខបកស្រាយ
លោក អ៊ិន សុភិន ដែលជាថៅកែផលិតកម្មមហាហង្ស កាលពីយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ បានបង្ហោះសារយ៉ាងវែងអន្លាយ ដោយធ្វើការប្រតិកម្មក្នុងន័យវាយបកទៅកាន់ផលិតករពីរនាក់ប្ដីប្រពន្ធគឺលោក រ៉េមមី ហ៊ូ និងភរិយា គឺអ្នកស្រី ផូ ភារ័ត្ន ជុំវិញរឿងលុយជាង១ម៉ឺនដុល្លារ។
ការឆ្លើយតបរបស់លោក អ៊ិន សុភិន នេះគឺបានធ្វើឡើងក្រោយពេលផលិតករពីរនាក់ប្ដីប្រពន្ធខាងលើបានទម្លាយថា លោកមិនទូទាត់ទឹកប្រាក់ជាង១ម៉ឺនដុល្លារ ជាថ្លៃពលកម្មដែលលោកនិងភរិយាបានដឹកនាំសម្ដែងភាពយន្តអោយ៣រឿង។

លោក អ៊ិន សុភិន បានបកស្រាយថា គួរអោយអស់សំណើចហើយអោយបងប្អូនផលិតករចាំមុខពីរនាក់នេះអោយច្បាស់។ ខ្ញុំទើបប្រជុំចប់កាលពីថ្ងៃច័ន្ទ័ រឿងពួកគាត់ធ្វើការមិនកើត ចង់បានលុយខុសក្បួនហេតុតែអាណិតពួកគាត់អត់ការងារធ្វើ។ តេទូរស័ព្ទមកសុំការងារធ្វើ អាណិតពេកក៏អោយម្ដង៣រឿង(ដឹកនាំសម្ដែង)។
លោកបន្តថា រឿងទាំង៣នោះ គឺ១-រឿង(ឯកការ)ដឹកនាំរឿងមិនកើត ហើយបានកក់លុយត្រឹមត្រូវ ដល់តំណាក់កាលទី២មិនទាន់បានបង់ ព្រោះរឿងយកមិនបាន ខុសច្រើន ដឹកអោយរួចតែពីដៃ។ អញ្ចឹងតើអោយគេបង់លុយអោយដែរ? ណាមួយតាំងពីថតចប់មកកូវីដរហូត។ រឿងនេះមិនទាន់គិតយ៉ាងម៉េចផងមកថា គេមិនទាន់បង់លុយកុំអោយតែគេប្ដឹងវិញទៅសំណាងហើយ ។ ដឹកនាំរឿងតម្រូវចិត្តខ្លួនឯងមិនតម្រូវចិត្តអ្នកបង់លុយ ខាងក្រុមហ៊ុនមិនទាន់និយាយអ្វីទាំងអស់។ តែនេះចង់បង្ករបញ្ហាដោយខ្លួនឯង។អាណិតណាស់តែការងារមិនកើត ចង់តែបានលុយគេពេលមកសុំការងារគេ ធ្វើនិយាយល្អតែពេលបានការងារទៅធ្វើចរិកមើលងាយការងារ ហើយហ៊ានចេញមុខមកទៀតអត់កេរ្តិ៍ខ្មាស់។

២-(រឿងបេសកម្មស្នេហ៍)ដឹកមិនកើត កាត់តមិនចេញលុយកាក់បានកក់រួចហើយនៅតែដំនាក់កាលបន្ទាប់។៣-រឿង(វង្វេង)ក៏ដូចគ្នា ដឹកមិនបានកូនក្មេងដឹកលេងផង មើលមិនយល់ រឿងលុយកាក់គេបានកក់រួចរាល់ហើយដែរ។ នៅតែបង់ដំនាក់កាលបន្ត តែពេលនេះរឿងទាំងបី យកជាការមិនបានសោះ ហេតុតែចង់ជួយមិនមានបទពិសោធន៍សោះក៏អោយឱកាស តែសមត្ថភាពអន់ណាស់ យកជាការមិនបាន។សូមផលិតករទាំងអស់គ្នាប្រយ័ត្នចាញ់បោកពួកគាត់ទាំងពីរនាក់។
លោក អ៊ិន សុភិន បន្តទៀតថា ខ្ញុំខូចអស់បីរឿង រាប់ម៉ឺនដុល្លារមិនបាននិយាយអីមួយម៉ាត់ផង ដោយទុកមុខរាប់អានគ្នា តែពួកគាត់ចង់ល្បី ព្រោះពួកគាត់កំពុងតែជួបញ្ហាសេដ្ឋកិច្ទ។ អាណិតដែរតែមនុស្សចង់ បានលុយគេ ដោយមិនធ្វើការអោយនោះ ទុកតាមនឹងទៅសុខចិត្តយករឿងមកអោយអ្នកផ្សេងធ្វើវិញ ។នេះជាបទពិសោធន៍ថ្មីមួយចេះចង់បានលុយគេអត់ចេះខ្មាស់ តែខាងក្រុមហ៊ុនកំពុងតែរកមុខអោយដឹកសងផង គួរអោយចង់សើចអ្នកដឹងនាំរឿងគ្មាន License។

ជុំវិញរឿងនេះបានក្លាយជាប្រធានបទថ្មីទៀត ស្របពេលដែលការទម្លាយរបស់ រ៉េមមី ហ៊ូ និងភរិយាដែលត្រូវគេដឹងថា គឺជាផលិតករ និងជាអ្នកច្នៃម៉ូដមកពីអាមេរិកដែលអះអាងថា ក្រោយដឹកនាំរឿងអោយផលិតកម្មមហាហង្សចប់៣រឿងយូរហើយ តែមិនឃើញលោក អ៊ិន សុភិន ទូទាត់ថ្លៃពលកម្មនៅសល់អោយពួកគាត់៕
អត្ថបទ ៖ ចាន់រ៉ា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


