ព័ត៌មានជាតិ
តារាកំប្លែង តាចេក ជួបរឿងស៊យផ្ទួនៗក្នុងដំណាក់កាលកូវីដ-១៩
ស្របពេលអាជីពសិល្បៈកាន់តែស្ងប់ស្ងាត់ស្ទើរទាំងស្រុង តារាកំប្លែងជើងចាស់ តាចេក បច្ចុប្បន្នត្រូវប្រភពបង្ហើបថា ពេលនេះគាត់បានជួបរឿងស៊យផ្ទួនៗគ្នា។

ឆ្លើយតបនឹងការសួរនាំជុំវិញរឿងរ៉ាវនេះ តារាកំប្លែងលោកតា ចេក បាននិយាយថា ឥឡូវនេះគាត់ពិតជាជួបការលំបាកមែនដោយសារវិបត្តិកូវីដ-១៩ ធ្វើឲ្យមុខរបរលក់ដូររបស់គាត់ត្រូវបានផ្អាកមួយរយៈដែរ ក្រោយតំបន់នោះត្រូវបានបិទខ្ទប់ចំនួន ១៤ ថ្ងៃ។
ចំណែកឯបញ្ហាមួយទៀត កាលពីប៉ុន្មានថ្ងៃមុននេះ តាចេក ក៏ជួបរឿងស៊យ ដោយរអិលជើងដួលហើយត្រូវបានផ្លែដូងសង្កត់លើបណ្តាលឲ្យហើម និង ថ្លោះ ដើរសឹងតែមិនរួច។

លោកតា ចេក បន្តថា បច្ចុប្បន្នសម្រាប់ជីវភាពគឺមានលំបាកបន្តិចដោយសារការងារសិល្បៈមិនមានច្រើនដូចមុនឡើយ ហើយក្នុងបន្ទុកគ្រួសាររបស់គាត់មានសមាជិករហូតទៅដល់ ១១ នាក់ឯណោះភាគច្រើនគឺជាចៅៗតែម្តង។

សូមជម្រាបថា តារាកំប្លែងជើងចាស់ តាចេក សព្វថ្ងៃក្រៅពីអាជីពកំប្លែងបង្កការសើចសប្បាយ លោកក៏មានរបរបន្ទាប់បន្សំមួយផ្សេងទៀតសម្រាប់រកចំណូលផ្គត់ផ្គង់គ្រួសាររបស់លោកនោះ គឺការលក់ដូរបន្តិចបន្តួចនៅតាមផ្លូវឡើងទៅរមណីយដ្ឋានភ្នំគិរីរម្យ ខេត្តកំពង់ស្ពឺ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


