ជីវិតកម្សាន្ដ
កីឡាករប្រដាល់ ម៉ន សាម៉េត តេស្តលើកទី២ នៅតែបន្តឃើញវិជ្ជមានកូវីដ
រហូតមកដល់ពេលនេះ មានរយ:ពេលប្រមាណកន្លះខែហើយ ដែលកីឡាករគុណខ្មែរ ម៉ន សាម៉េត បានចូលសម្រាកព្យាបាលជំងឺកូវីដ-១៩ បន្ទាប់ពីរកឃើញឆ្លងទាំងប្រពន្ធ និងកូនព្រមទាំងឪពុកក្មេក។

បើតាមការបញ្ជាក់ឲ្យដឹងពីកីឡាករ ម៉ន សាម៉េត កាលពីល្ងាចថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ម្សិលមិញ បានលើកឡើងថា មកដល់ពេលនេះ លោកមិនទាន់ជាសះស្បើយពីជំងឺកូវីដនៅឡើយទេ ព្រោះការធ្វើតេស្តលើកទី២បានបន្តរកឃើញវិជ្ជមានកូវីដដដែល។
លោកបន្តថា “តេស្តលើកទី២វិជ្ជមានទៀតហើយ ចប់ហើយខ្ញុំ ឥឡូវកំពុងព្យាបាលនៅម៉ូឌែន២”។ ដោយឡែកសម្រាប់ភរិយាត្រូវបានកីឡារករ ម៉ន សាម៉េត បញ្ជាក់ដែរថា បានជាសះស្បើយពីជំងឺកូវីដ១៩ហើយ។

កីឡាករ ម៉ន សាម៉េត បាននិយាយបន្ថែមទៀតថា ពេលនេះប្រពន្ធខ្ញុំបានជាពីរជំងឺកូវីដដ៏កាច់សាហាវនេះហើយនៅតែខ្ញុំនិងឪពុកក្មេក គឺកំពុងនៅសម្រាកព្យាបាលបន្តទៀត។ ជាមួយគ្នានេះ គេឃើញមានបងប្អូនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនជូនពរឱ្យលោក ម៉ន សាម៉េត ឆាប់បានជាសះស្បើយផងដែ រ៕
អត្ថបទ ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


