ជីវិតកម្សាន្ដ
តុលាការយោធា សម្រេចផ្ដន្ទាទោស Seungri អតីតសមាជិកក្រុម Big Bang ជាប់ពន្ធនាគារ ៣ ឆ្នាំ ក្នុងបទល្មើស ៩ ករណី
ការិយាល័យសារព័ត៌មានអន្តរជាតិបានរាយការណ៍កាលពីម្សិលមិញថា តុលាការយោធា Yong-in របស់កូរ៉េខាងត្បូង បានសម្រេចផ្ដន្ទាទោសដល់តារាចម្រៀងប្រុស Seungri ឬ Lee Seung Hyun អតីតសមាជិកក្រុម Big Bang ដ៏ល្បីល្បាញ ឲ្យជាប់ពន្ធនាគារ ៣ ឆ្នាំ ពីបទល្មើសចំនួន ៩ រួមទាំងពេស្យាចារនិងល្បែងស៊ីសងនៅឯបរទេស។

តុលាការក៏បានបង្គាប់ឲ្យឃុំខ្លួនភ្លាមៗលើសិល្បករវ័យ ៣០ ឆ្នាំរូបនេះ និងពិន័យជាប្រាក់ ១,៥ ពាន់លានវ៉ុនឬប្រហែល ១ លាន ២ សែន ដុល្លារអាមេរិច។ បច្ចុប្បន្ន Seungri កំពុងបម្រើការជាយោធា ២ ឆ្នាំហើយនឹងចូលនិវត្តនៅខែបន្ទាប់នេះ។
គួរបញ្ជាក់ថា Seungri ត្រូវបានតុលាការយោធាជំនុំជម្រះចាប់តាំងពីលោកបានចូលបម្រើកងទ័ព កាលពីខែមីនា ឆ្នាំ ២០២០ ពោលគឺត្រឹមតែពីរខែប៉ុណ្ណោះ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទចោទប្រកាន់ជាច្រើនដោយ Seungri ត្រូវបានកំណត់គោលដៅក្នុងការស៊ើបអង្កេត ចាប់តាំងពីការបើកកន្លែងពេស្យាចារ និងថ្នាំញៀននៅក្លឹបរាត្រី Burning Sun ដែលលោកគឺជាអ្នកស្តុកភាគហ៊ុនធំជាងគេ។

Seungri ក៏បានចោទប្រកាន់ពីបទផ្តល់សេវាកម្មរកស៊ីផ្លូវភេទ ដល់វិនិយោគិនមកពី តៃវ៉ាន់ ជប៉ុន ហុងកុង និងប្រទេសដទៃទៀត ចាប់ពីខែធ្នូឆ្នាំ ២០១៥ ដល់ខែ មករា ឆ្នាំ ២០១៦ ដើម្បីទទួលបានការវិនិយោគសម្រាប់ក្លឹបរាត្រីនិងអាជីវកម្មផ្សេងទៀត។ លោកក៏រងការចោទប្រកាន់ពីបទឆបោកលុយ មានចំនួនប្រហែល ៥២៨ លានវ៉ុន ពីក្លឹបរាត្រីនិងល្បែងរបស់លោកនៅឡាសវេហ្គាស។ នៅចន្លោះខែ ធ្នូ ឆ្នាំ ២០១៣ និងខែ សីហា ឆ្នាំ ២០១៧ លោកបានចំណាយប្រាក់ជាង ២,២ ពាន់លានវ៉ុន លើការលេងល្បែងស៊ីសងនិងរំលោភលើច្បាប់ប្តូរប្រាក់បរទេស។
នៅខែ មករា ឈ្មោះ Seungri ក៏បានចោទប្រកាន់ពីបទបញ្ជូនសមាជិកក្រុមក្មេងទំនើង ទៅគំរាមកំហែងមនុស្សដែលលោកបានឈ្លោះប្រកែកគ្នានៅក្នុងបារមួយកាលពីឆ្នាំ ២០១៥ ។

ទោះយ៉ាងណា បន្ទាប់ពី Seungri ត្រូវបានផ្ដន្ទាទោសឲ្យជាប់គុក ៣ ឆ្នាំ អ្នកលេងអ៊ីនធឺណេតកូរ៉េខាងត្បូងជាច្រើន បានប្រតិកម្មភ្លាមៗ ដោយមើលឃើញថា ការដាក់ទណ្ឌកម្មដែលលោកទទួលបានគឺស្រាលពេក មិនសមនឹងកំហុសដែលខ្លួនប្រព្រឹត្តឡើយ៕
ប្រែសម្រួល ៖សាង ស្រីល័ក្ខ
ចុចអាន៖កូរ៉េខាងជើង ចាប់ខ្លួនសិស្សសាលាម្នាក់ បន្ទាប់ពីឃើញលួចស្តាប់បទចម្រៀងរបស់ BTS
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
នយោបាយ១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


