ជីវិតកម្សាន្ដ
ខ្ញុង ហ៊ានស្បថស្បែថាការជំពាក់បំណុលវ័ន្តកជាង៥០ម៉ឺនដុល្លារមិនមែនដោយសារលេងល្បែងទេ
ភ្នំពេញ ៖ មហាជនបានដឹងហើយថា នៅថ្ងៃទី១៨ខែ តុលានេះមានការភ្ញាក់ផ្អើលខ្លាំងបន្ទាប់ពីតារាកំប្លែងអ្នកនាង ខ្ញុង បានទម្លាយរឿងរ៉ាវដែលផុងខ្លួនជំពាក់លុយគេរហូតដល់ទៅជាង៥០ម៉ឺនដុល្លារ។

ដំណឹងនេះកើយឡើងបន្ទាប់ពីអ្នកនាង ខ្ញុង បានចេញមុខសារភាពនិងសម្រេចទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីដាក់ពាក្យប្តឹងខ្លួនឯងជុំវិញបញ្ហាក្ស័យធននិងជំពាក់បំណុលគេចំនួន៥៧២០០ ០ដុល្លារ។ ទាក់ទងរឿងនេះដែរ ក៏មានមហាជនមួយចំនួនបញ្ចេញមតិដោយជនសង្ស័យថា អ្នកនាង ខ្ញុង អាចទំនងជាប់បំណុលគេក៏ព្រោះតែយកទៅលេងល្បែងស៊ីសង។

ឆ្លើយតបនឹងសំនួរនេះមកកាន់អ្នកសារព័ត៌មាន តារាកំប្លែង ខ្ញុង បាននិយាយទាំងទឹកភ្នែកបដិសេធថា នាងហ៊ានស្បថរឿងដែលជំពាក់គេជាង៥០ម៉ឺនដុល្លារនោះ មិនមែនយកទៅលេងល្បែងទេគឺដើម្បីតែការងាររកស៊ីប៉ុណ្ណោះពោលគឺអ្នកនាងចាប់ផ្តើមខ្ចីគេតាំងពីដើមឆ្នាំ២០១៩មកម្ល៉េះហើយមានច្រើនម្ចាស់ ដែលការក្លាយជាដើមដើមក្លាយជាការ រហូតកើនបំណុលដល់ពេលនេះ។

អ្នកនាង ខ្ញុង បានលើកឡើងថា ខ្ញុំមិនបានពាក់ព័ន្ធនឹងល្បែងស៊ីសងនោះឡើយ ពោលគឺខ្ញុំមិនដែលប៉ះពាល់វានោះទេ ខ្ញុំហ៊ានស្បថ។ ក្នុងនោះអ្នកនាង ខ្ញុងក៏បានទទួលថាបើបំណុលពាក់ព័ន្ធនឹងលេងតុងទីនគឺខ្លួនធ្លាប់លេងពិតមែន។ អ្នកនាង ខ្ញុង បន្ថែមថា សម្រាប់បំណុលជំពាក់គេនោះគឺសុទ្ធសឹងតែខ្ចីដោះទ័ល ឬ បង្វិលលើមុខរបររកស៊ីរបស់នាងទាំងអស់៕
ដោយ ៖ ចាន់រ៉ា



-
សន្តិសុខសង្គម៧ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


