Connect with us

ជីវិតកម្សាន្ដ

វិធីចូលរួមបោះឆ្នោតជូនបេក្ខជនកម្មវិធីវង់តន្ត្រីខ្មែរ តាមរបៀបងាយៗ!

បានផុស

នៅ

​កម្មវិធី​វង់​តន្ត្រី​ខ្មែរ រដូវ​កាល​ទី​២ ដែលមាន​បេក្ខជន ៥​ក្រុម ក្នុង​វគ្គ​ជម្រុះ​ចុងក្រោយ នឹង​រឹតតែ​ពិសេស​និង​អ​សា្ច​រ្យ​ជាង​វគ្គ​មុនៗ ព្រោះ​មួយចំណែក​នៃឱកាសឆ្ពោះទៅកាន់វគ្គផ្ដាច់ព្រ័ត្ររបស់បេក្ខជនក្រុមនីមួយៗ គឺអាស្រ័យលើការបោះឆ្នោតរបស់ទស្សនិកជន និងសាធារណជន ដែលប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក។

​សមាសភាព​បេក្ខជន​ទាំង​៥​ក្រុម រួមមាន​៖

១. បេក្ខជន ក្រុមយុវជន​ខ្មែរ​ថែ​មរតក​ដូនតា មកពី​ខេត្តកណ្ដាល ទទួលបាន​វិញ្ញាសា បទ​ដំណើរ​សេះ​បី​ជាន់ ឬ​(​បទ​សា​ឡូ​ម៉ា​) ៣​ជាន់​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. បេក្ខជន ក្រុមយុវជន​ល្ខោនខោល​កម្ពុជា មកពី​រាជធានី​ភ្នំពេញ ទទួលបាន​វិញ្ញាសា ដកស្រង់​ពី​រឿង​រាមកេរ្តិ៍​

៣. បេក្ខជន ក្រុម​ទេព​បទុម​វង្ស​ពិណពាទ្យ មកពី​រាជធានី​ភ្នំពេញ ទទួលបាន​វិញ្ញាសា បទ​ដំណើរ​សេះ​បី​ជាន់ ឬ​(​បទ​សា​ឡូ​ម៉ា​) ៣​ជាន់​

៤. បេក្ខជន ក្រុម​មន្ទីរ​វប្បធម៌​ខេត្តបន្ទាយមានជ័យ មកពី​ខេត្តបន្ទាយមានជ័យ ទទួលបាន​វិញ្ញាសា បទ​ដំណើរ​សេះ​បី​ជាន់ ឬ​(​បទ​សា​ឡូ​ម៉ា​) ៣​ជាន់​

៥. បេក្ខជន ក្រុម​ពន្លក​យុវជន​យីកេ មកពី​រាជធានី​ភ្នំពេញ ទទួលបាន​វិញ្ញាសា រឿង ទិព្វ​សូ​ដា​ច័​ន្ធ (​ភាគ​បញ្ចប់​)

​លក្ខខណ្ឌ​ងាយៗ នៃ​ការបោះឆ្នោត​លើ​វីដេអូ​ក្រុម​ប្រកួត​ទាំងអស់​នៃ​វគ្គ​ជម្រុះ​ចុងក្រោយ (The Last Cut) នេះ ដោយ​អស់លោកអ្នក​គ្រាន់តែ​ចុច​មេដៃ (Like) បេះដូង (Love) សើច (Haha) និង​វ៉ោ​វ (Wow) និង​ការចែករំលែក (Share) ចំពោះ​វីដេអូ ដែល​បាន​ផុស​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តស្វាយរៀង​។

​ការបោះឆ្នោត​នេះ​ទៀតសោត​មាន​រយៈពេល​តែ ៩​ថ្ងៃ​ប៉ុណ្ណោះ គិត​ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១​។ គួរ​រំឭក​ផងដែរ​ថា រាល់​ពិន្ទុ​បោះឆ្នោត​ពី​ទស្សនិកជន​ទាំងអស់ នឹង​រួមចំណែក​គួបផ្សំ​នៃ​ពិន្ទុសរុប​រហូតដល់​ទៅ ៤០% ឯណោះ ខណៈពេលដែល ៦០% ទៀត​គឺ​ចេញពី​ការវាយតម្លៃ​ផ្ដល់​ពិន្ទុ​ពី​សំណាក់​គណៈកម្មការ​ទាំង​បួនរូប​។ ហេតុនេះ រាល់​ការគាំទ្រ​ដែល​កើតចេញពី​ការចូលរួម​បោះឆ្នោត​របស់​បងប្អូន​ទស្សនិកជន ពិតជា​ចូលរួមចំណែក​យ៉ាង​ធំធេង​ក្នុងការ​សម្រេច​ជោគវាសនា​របស់​បេក្ខជន ដើម្បី​ឲ្យ​ពួកគេ​មានឱកាស​ទៅ​វគ្គ​បន្ត​។

​គួរបញ្ជាក់​ផងដែរ​ថា មាន​បេក្ខជន​តែ​៣​ក្រុម​ប៉ុណ្ណោះ ដែល​អាច​បន្តទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​បាន​។ ដូច្នេះ សូមកុំ​ភ្លេច​បោះឆ្នោត​តាម​លក្ខខណ្ឌ​ងាយៗ​ខាងលើ ចាប់ពី​ថ្ងៃទី​១៧ ដល់​ត្រឹម​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២១ នៅលើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តស្វាយរៀង​ទាំងអស់គ្នា​។​

​ខាងក្រោម​នេះ គឺជា​តំណ​ភ្ជាប់​របស់​វីដេអូ​នៃ​បេក្ខជន​ក្រុម​នីមួយៗ​៖

១. បេក្ខជន ក្រុមយុវជន​ខ្មែរ​ថែ​មរតក​ដូនតា​៖ https://fb.watch/8Kc5Q_bRdo/

២. បេក្ខជន ក្រុមយុវជន​ល្ខោនខោល​កម្ពុជា​៖ https://fb.watch/8Kc7NLeG3w/

៣. បេក្ខជន ក្រុម​ទេព​បទុម​វង្ស​ពិណពាទ្យ​៖ https://fb.watch/8Kca19acrH/

៤. បេក្ខជន ក្រុម​មន្ទីរ​វប្បធម៌​ខេត្តបន្ទាយមានជ័យ​៖ https://fb.watch/8KcchVQPbt/

៥. បេក្ខជន ក្រុម​ពន្លក​យុវជន​យីកេ​៖ https://fb.watch/8KcdVvPsRl/

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម