ជីវិតកម្សាន្ដ
ធ្លាយបញ្ជីឈ្មោះម្ចាស់បំណុល៣០នាក់ ក្នុងនោះ ខ្ញុង ក៏ជំពាក់យាយ តយ ខ្ទង់ពាន់ដុល្លារដែរ
តារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង បានប្រកាសកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ថានាងបានលង់ខ្លួនជំពាក់បំណុលគេនូវទំហំទឹកប្រាក់ចំនួន៥៧២០០០ដុល្លារដែលមានម្ចាស់បំណុលប្រមាណ៣០នាក់។
យ៉ាងណាមិញគេក៏ឃើញមានទស្សនិកជនមួយចំនួននូវតែបង្ហាញការអាណិតអាសូរនិងខ្លះទៀតលើកទឹកចិត្តចំពោះ ខ្ញុង ខណ:មួយចំនួនទៀតក៏បានរិះគន់ និងមិនព្រមជឿលើការបកស្រាយរបស់តារាកំប្លែងអ្នកនាង ខ្ញុង ទេ។

ដោយឡែកថ្មីៗក៏នេះ ស្រាប់តែធ្លាយបញ្ជីឈ្មោះម្ចាស់បំណុលដែលអ្នកនាង ខ្ញុង រាយឈ្មោះទាំងអស់សរុបជាងកន្លះលានដុល្លារនោះ ដែលត្រូវបានមហាជនធ្វើការចែករំលែកនៅលើបណ្ដាញសង្គមហ្វេសប៊ុក។
ទន្ទឹមគ្នានោះ រឿងដែលកាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ថែមទៀតនោះ គឺនៅក្នុងបញ្ជីឈ្មោះម្ចាស់ បំណុលរបស់ ខ្ញុង គេក៏បានឃើញឈ្មោះរបស់តារាកំប្លែងរួមអាជីពយាយ តយ ដែលអ្នកនាង ខ្ញុង បានជំពាក់ចំនួន៥០០០ដុល្លារផងដែរ។

គេកត់សម្គាល់ឃើញថា រឿងរ៉ាវរបស់តារាកំប្លែងអ្នកនាង ខ្ញុង មួយរយ:នេះបានក្លាយជាប្រធានបទក្តៅ និងផ្ទុះខ្លាំងលើបណ្ដាញសង្គមដែលអ្នកវិភាគជាច្រើនកំពុងវែកញែកចំពោះហេតុផលរឿងនេះ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៧ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


